Ad Code

ចេញពី​កន្លែង​ផឹកស៊ី​ទាំង​ស្រវឹង​ជោក​ខ្លួន ជិះ​ម៉ូតូ​ប្រើ​ល្បឿនខ្លាំង ភ្លាត់ស្នៀត​ដួល​ខ្លួនឯង​របួសធ្ងន់



កែប​ ៖​ បុរស​ម្នាក់​ បាន​រង​របួស​យ៉ាងដំណំ ដោយសារ​ជិះ​ម៉ូតូ​ទាំង​ស្រវឹង​ដាប ហើយ​ភ្លាត់ស្នៀត​ ខណៈ​ចាប់​ហ្វ្រាំង​ទាំង​បង្ខំ ក៏​ដួល​ខ្លួនឯង​ជាច្រើន​ត្រឡប់​បណ្តាលឱ្យ​សន្លប់​ឈឹង​នៅ​លើ​ទ្រូងផ្លូវ រីឯ​យានយន្ត​ក៏​រង​ការខូចខាត​ផងដែរ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​ត្រង់​ចំណុច​មុខ​ស្ថានីយ​ប្រេងឥន្ធនៈ​SL ​ស្ថិត​ក្នុងភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប កាលពី​វេលា​ម៉ោង​៣​និង​២៥​នាទី​រសៀល ថ្ងៃទី​២៥​ខែឧសភា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣។

តាម​សំដី​សមត្ថកិច្ច​ក្រុងកែប​បាន​និយាយថា គ្រោះថ្នាក់​ខាងលើនេះ គឺ​បង្កដោយ​ខ្លួនឯង ដោយសារ​បុរសរងគ្រោះ​ស្រវឹងស្រា​ជិះ​ម៉ូតូ​លឿន​ពេក​ លុះ​ពេល​វាក់​អើ​ជាមួយ​រថយន្ត ក៏​ចាប់​ហ្វ្រាំង​បង្ខំ​​ ​ទើប​ដួល​បោក​ផ្ទប់​នឹង​ថ្នល់​បណ្តាលឱ្យ​របស់​ធ្ងន់ធ្ងរ​សន្លប់​ស្អាត​តែម្តង។

សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ មានឈ្មោះ សុន សុធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កសិករ​(​របួសធ្ងន់​) រស់នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប។ បុរសរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក​ស្កូពី ពាក់​ស្លាក​លេខ កណ្តាល 1Q-7830។

ក្រោយពី​មាន​ហេតុការណ៍​នេះ​កើតឡើង កម្លាំង​​សមត្ថកិច្ច ​ក៏បាន​មកដល់​កន្លែងកើតហេតុ​ដោយ​អន្តរាគមន៍ យក​រថយន្ត​សាមុយ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ដឹក​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ភ្លាមៗ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu