កំពង់ចាម ៖ សពបុរសម្នាក់ ត្រូវគេប្រទះឃើញលង់ទឹកស្លាប់កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨វេលាម៉ោង១២និង៣០នាទីនៅចំណុច ប្រឡាយទឹកខាងជើង ភូមិតាពយ ឃុំសំបូរ ស្រុកបាធាយខេត្តកំពង់ចាម។
ប៉ូលិសបានអោយដឹងថា ជនរងគ្រោះលង់ទឹក ស្លាប់ ឈ្មោះឯម ពិសី ភេទ ប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិតាពយ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
តាមការបំភ្លឺរបស់ក្រុមគ្រួសារថា កាលពីព្រឹកថ្ងៃកើតហេតុ ឈ្មោះឯម ពិសី បានចេញពីផ្ទះទៅទប់ទឹកស្រែនៅកន្លែងកើតហេតុ ហើយក៏មិនឃើញ ត្រទ្បប់មកផ្ទះ ហូបបាយ ក៏នាំគ្នាទៅរកទើបប្រទះឃើញគាត់ស្លាប់ដោយលង់ទឹកក្នុងប្រទ្បាយ។ ភរិយាជនរងគ្រោះ បានបញ្ជាក់ថា ប្តីគាត់មានជំងឺឆ្កួតជ្រូកចេះតែប្រកាច់ជាច្រើនដងមកហើយ។
ប៉ូលិសបានបញ្ជាក់ថា សមត្ថកិច្ចបានបង្កើតគណៈកម្មការត្រួតពិនិត្យសាកសពដោយមានក្រុមប្រឹក្សាឃុំមេភូមិនិងក្រុមគ្រួសារសព ឃើញថា ផ្នែកក្បាល ក ដងខ្លួន អវយវៈ ពុំមានស្លាកស្នាម ឬបែកបាក់ឆ្អឹងទេ។
តាមការសន្និដ្ឋាន គឺជនរងគ្រោះពិតជាលង់ទឹកប្រាកដមែន។ សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments