Ad Code

សមត្ថកិច្ច​បញ្ជូន​ជន​ស​ង្ស័​៤​នាក់​ទៅ​តុលាការ​ពី​ករណី គ្រឿងញៀន



សៀមរាប ​៖ ​នៅ​ថ្ងៃទី​២៤​ខែ ឧសភា ឆ្នាំ ២០១៨​វេលា​ម៉ោង​០៦​និង​០០​នាទី កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី​ចុះ​បង្ក្រាប​ពី​បទ​ចាត់ចែង​ឲ្យប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ ញៀន​ស្ថិតនៅ​ភូមិ​កំព្រហ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ឃាត់ខ្លួន​ជន សង្ស័យ​៤​នាក់​បញ្ជូន​មកកាន់​ស្នងការ​ខេត្ត​ដើម្បី​សួរនាំ​ទី​១ឈ្មោះ​រ៉េត​ សុធា ​ភេទ​ប្រុស ​ឆ្នាំ​កំណើត​២០០០​ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ឈូកស ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។

ទី​២​ឈ្មោះ​វុ​ធ​ សុខា​ ភេទ​ប្រុស ​ឆ្នាំ​កំណើត​២០០០​ មុខរបរ​គ្មាន​ទីលំនៅ ​ភូមិ​ឈូកស ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​ ទី​៣​ឈ្មោះ​កេង ​វុ​ធ ​ភេទ​ប្រុស ឆ្នាំ​កំណើត​២០០១​ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ឈូកស ​ឃុំ​ឃុន​រាម​ ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប ​ទី​៤ ឈ្មោះ​ម៉ូ​ន​ ហ៊ាង​ ភេទ​ប្រុស ​ឆ្នាំ​កំណើត​២០០០ ​មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ឈូកស ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប។

ក្រោយ​ពី​ការសាកសួរ​កម្លាំង​នគរបាល​ជំនាញ​បា​ន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៨ ​ដើ​ម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu