Ad Code

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​ សំអន​ ៖​ ពុទ្ធចក្រ​ និង​អាណាចក្រ​រីកចម្រើន​ផ្ដើម​ចេញពី​ប្រទេស​មាន​សន្តិភាព



ស្វាយរៀង​ ៖ ​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធ សភា និង អធិការកិច្ច​ បាន​ថ្លែង​ថា ​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​បាន​រីកចម្រើន​ដូច​បច្ចុប្បន្ន​នេះ ​ផ្តើមចេញពី​ប្រទេស​មាន​សុខសន្តិភាព​ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​កម្ពុជា​តែម្ដង។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ថ្លែង​បែបនេះ ​ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា ក្នុង​វត្ត​ធន់​វង្ស​មុន្នី ស្ថិតនៅ​ភូមិ​រាម​សេនា ឃុំ​អណ្ដូង​ពោធិ ស្រុក​រមាសហែក​ខេត្តស្វាយរៀង​នា​ព្រឹក​ថ្ងៃ​សៅរ៍​១២​កើត​ ខែ​ជេស្ឋ​ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព ស ២៥៦២​ ត្រូវ​នឹង​ថ្ងៃទី​២៦ ឧសភា ឆ្នាំ​២០១៨។

ក្នុង​ឱកាស​នោះ​ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​​សាកសួរ​សុខទុក្ខ​និង​សេចក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តស្វាយរៀង​ទាំងអស់​។ ជាការ​ពិតណាស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ចកាល សម្តេច​ទាំងពីរ​តែងតែមាន​មនោសញ្ចេតនា​ស្រលាញ់​រាប់អាន និង​រួមសុខ​រួមទុក្ខ ជាមួយ​បងប្អូន​ជនរួមជាតិ​ទាំងអស់ និង​ជួយ​ដោះស្រាយ​ទុក្ខលំបាក​សព្វបែបយ៉ាង គ្រប់​ទីកន្លែង ទូទាំងប្រទេស​កម្ពុជា​ពិសេស​គឺ​កត្តា​មនុស្ស ផ្លូវ ទឹក ភ្លើង​។​

សម្តេច​ទាំង​ទ្វេ​ បាន​ផ្តាំផ្ញើ​នូវ​ការ​អរគុណ និង​ជូនពរ​ឱ្យ​បងប្អូន​គ្រប់ៗ​ក្រុម​គ្រួសារ ឱ្យ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ប្រកប​កិច្ចការ​អ្វីៗ​សូមឱ្យ​បាន​ជោគជ័យ និង​សូម​ឱ្យ​មាន​សុខភាព​ល្អ ព្រមទាំង​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ។ សម្តេច​ទាំងពីរ ក៏​តែងតែមាន​ឧ​ត្ត​ម​គតិ គិតគូរ​ចំពោះ​វិស័យ​ព្រះពុទ្ធ​សាសនា នៅ​គ្រប់​ទីកន្លែង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដោយបាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ប្រជាជាតិ និង​ដើម្បី​តែ​ព្រះពុទ្ធសាសនា។ សម្តេច​ទាំងពីរ គឺជា​ពុទ្ធ​សាសនូបត្ថម្ភ​ដ៏​ថ្លៃថ្លា ក្នុង​សតវត្ស​ទី​២១​នេះ ដោយ​បាន​ប្រែក្លាយ​ពី​ប្រទេស​ដែល​ពោរពេញ ទៅដោយ​សង្គ្រាម មកជា​ប្រទេស​ដែលមាន​ការ អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​ព្រះពុទ្ធសាសនា និង​ជំនឿ​សាសនា ក៏​ត្រូវ​បាន​រស់​ឡើងវិញ​ផង​ដែរ ដែល អាចឱ្យ​ប្រជាពលរដ្ឋ មាន​សិទ្ធិ​ធ្វើ​បុណ្យ​ទៅតាម​បំណងប្រាថ្នា​រៀងៗ​ខ្លួន ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

នាឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ថ្លៃថ្លា​នេះ​នាឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ថ្លៃថ្លា​នេះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​សូម​ថ្លែងអំណរគុណ​ចំពោះ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​សហការី ក្រុមការងារ​ដែល​បានរួម​គ្នា​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​នេះ​ព្រមទាំង​ថ្លែងអំណរគុណ​ចំពោះ​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អភិ បាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់ អាវុធ មន្ទីរ អង្គភាព​ជុំវិញ​ខេត្តស្វាយរៀង​។

លោកជំទាវ​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ព្រះ ថេរានុត្ថេរៈ​គ្រ ប់ ព្រះអង្គ លោក លោកស្រី លោក​យា យ លោកតា លោកគ្រូ អ្នកគ្រូ ក្មួយៗ សិ ស្សា នុ​សិ ស្សទាំង​អស់ ដែល​បានរួម​សាមគ្គី គ្នា​កសាង​ឧបដ្ឋានសាលា​រួមទាំង​សមិទ្ធផល​នានា ក្នុង​វត្ត​នេះ។ ការកសាង​នែក​ពុទ្ធ​ចក្រ និង​អាណាចក្រ​រហូត​សម្រេចបាន ជោគជ័យ គួរ​ជាទី​មោទនៈ គឺជា​សមិទ្ធផល​ដ៏​ថ្លៃថ្លា​សម្រាប់​ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា ដែល​យើង​កំពុង​ធ្វើ​ពិធី​សម្ពោធ​ឆ្លង​នាពេលនេះ​។​

ការខិតខំ​កសាង​អំពើ​បុណ្យ​របស់​អស់លោក លោកស្រី ពិតជា​បាន​ចារិក​ទុក​ក្នុង​កុសលធម៌​ទាំង​បច្ចុប្បន្ន​ជាតិ និង​អនាគតជាតិ​នៃ​ម្លប់​បុណ្យ ព្រះពុទ្ធសាសនា ព្រោះ​បាន​បង្កើត​នូវ​វប្បធម៌​សន្តិភាព បើ​ផ្អែក​តាម​ទ្រឹស្តី​ព្រះពុទ្ធសាសនា។

យើង​ឃើញថា ព្រះពុទ្ធ​បាន​បង្រៀន​ឱ្យ​បុគ្គល​គ្រប់ៗ​រូប​កសាង​នូវ​កុសល​ធម៌​ដោយ​ប្រព្រឹត្ត​តែ​អំពើ​ល្អ ហើយ​ត្រូវ​វៀរចាក​អំពើ​បាប​គឺ មិន​ប្រព្រឹត្ត​នូវ​អំពើអាក្រក់​តាម​រូបភាព​ណាមួយ​ក៏ដោយ ត្រូវ​មាន​ការតាំង​ចិត្ត​ឱ្យ​ល្អ​ផូរផង់​ប្រកប ដោ យ សន្តិ​គំនិត ត្រូវមាន​មេត្តា ករុណា មុទិតា និង​ឧបេក្ខា​នៅក្នុង​ចិត្ត ត្រូវប្រកាន់យក​ទ្រឹស្តី​មួយ​គឺ ”​ពារ​រំងាប់​ដោយ​ការមិន​ចង់ពារ​” ដែល​យើង​ត្រូវ​ផ្ចាញ់​អំពើអាក្រក់​ដោយ​អំពើ​ល្អ។ សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ពុទ្ធសាសនិកជន​មួយរូប​យល់ច្បាស់​មាគ៌ា​ព្រះពុទ្ធសាសនា សម្ដេច​បាន​ខិតខំ​ពលិកម្ម​គ្រប់បែបយ៉ាង​ដើម្បី​ស្វែងរក​សន្តិភាព​ជូន​ប្រទេសជាតិ ហើយនឹង​ប្ដេជ្ញា​ការពារ​សន្តិភាព​ដែល​បាន​មក​យ៉ាង​លំបាក​នេះ​ឱ្យបាន​ស្ថិតស្ថេរ​ជានិច្ច ដើម្បី​សេចក្តីសុខ សេចក្តីចម្រើន សុភមង្គល​របស់​ប្រជាព ល រដ្ឋ​យើង​។​

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ស្តារ​កសាងឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ដូចជា ផ្លូ វ ថ្នល់ ស្ពាន ទំនប់ ប្រឡាយ សា លា រៀន មន្ទីរពេទ្យ ព្រះវិហារ​។​ល​។​រហូត​ទទួលបាន​នូវ​ការអភិវឌ្ឍ​គ្រ ប់​វិស័យ ដូចដែល​យើងទាំងអស់គ្នា​បានឃើញ​សព្វថ្ងៃនេះ​។​
លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ផ្ដាំ​ផ្ញើអោយ​បងប្អូន​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​បោះឆ្នោត​នា​ថ្ងៃទី​២៩ កក្ដ​ដា​ខាងមុខនេះ​កុំបី​ខាន​ពិសេស​បោះឆ្នោត​គាំទ្រ​សម្ដេច​តេ​ជោ​ហ៊ុន សែន​ដើម្បី​បន្ត​ដឹកនាំ​បទេស​កម្ពុជា​អោយ​រីកចម្រើន​ពោរពេញ​ដោយ​សុខសន្តិភាព​បន្តទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu