កំពង់ចាម ៖ ទារកអាយុ១៥ខែម្នាក់ បានវារលេងនៅភ្លឺប្រទ្បាយ ហើយក៏បានរអិលជើងធ្លាក់ចូលក្នុងទឹកនៅតាមមាត់ប្រទ្បាយ បណ្តាលអោយលង់ស្លាប់ បង្កអោយមានការភ្ញាក់ផ្អើលកាលពីថ្ងៃ ទី២៥ ខែឧសភា ឆ្នាំ២០១៨នៅ ភូមិត្រពាំងរូង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ប៉ូលិសបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ នី ទីណូ ភេទប្រុស អាយុ 15ខែ នៅភូមិត្រពាំងរូង ឃុំស្រង៉ែ ស្រុកព្រៃឈរខេត្តកំពង់ចាម បានលង់ទឹកស្លាប់ នៅចំណុចក្រោយផ្ទះ ឈ្មោះ សៃ.រដ្ឋា ភេទប្រុសអាយុ53 ឆ្នាំ នៅភូមិត្រពាំងរូងឃុំស្រង៉ែ ស្រុកព្រៃឈរ ដែលមានចម្ងាយ15ម៉ែត្រ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានអោយដឹងថា នៅវេលាម៉ោង ប្រហែល១៣ ថ្ងៃកើតហេតុ ទារក ឈ្មោះ ទី ណូ បានវារលេងលើភ្លឺជាប់មាត់ប្រឡាយទឹក ហើយក៏រអិលជើងធ្លាក់ចូលប្រទ្បាយទឹកដែលមានជម្រៅលើក្បាលជង្គង់បណ្តាលអោយលង់ស្លាប់ ទើបអាណាព្យាបាលដឹងទៅលើក តែហួសពេលទៅហើយ។
ប៉ូលិសបានបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចជំនាញ បានបង្កើតគណៈកម្មការចម្រុះ សហការជាមួយ ក្រុមគ្រួសារ ចុះដល់កន្លែងកើតហេតុពិនិត្យលើ សពឃើញថា ទារក រងគ្រោះ គ្មានស្លាកស្នាមអ្វីប្លែកគួរកត់សម្គាល់ទេ។
ឆ្លងតាមការស្រាវជ្រាវនៅកន្លែងកើតហេតុ និងជុំវិញកន្លែងកើតហេតុ ជំនាញនិងគ្រូពេទ្យសន្និដ្ឋានបានថា ៖ 1.ការស្លាប់របស់ឈ្មោះ នី ទីណូ ភេទប្រុស អាយុ15ខែ មិនមាន ការពាក់ព័ន្ធទៅបទល្មើសព្រហ្មទណ្ឌឡើយ គឺឈ្មោះនី ទីណូនេះ ពិតជាស្លាប់ដោយសារលង់ទឹកខ្លួនឯងប្រាកដមែន។
ក្រោយពីគណៈកម្មការចម្រុះពិនិត្យសពរួច បានប្រគល់សាកសពអោយក្រុមគ្រួសាធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments