Ad Code

កម្ពុជា ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម “The 5th China-South Asia Exposition and the 25th Kunming Import & Export Fair 2018” នៅ​ប្រទេស​ចិន



ខេត្ត​យូ​ណាន ប្រទេស​ចិន​ ៖ ថ្នាក់ដឹកនាំ ក្រសួងពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ និង​ពាណិជ្ជករ​កម្ពុជា ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម “The 5th China-South Asia Exposition and the 25th Kunming Import & Export Fair 2018” ដែល​រៀបចំឡើង ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​គុន​មិញ ខេត្ត​យូ​ណាន ប្រទេស​ចិន​។



​ក្រសួង​បាន​ឲ្យ​ដឹង​ថា គោលបំណង​របស់​កម្ពុ​ជា ក្នុងការ​ចូលរួម​ពិព័រណ៍​នេះ គឺ​ដើម្បី​៖ ១ ផ្សព្វផ្សាយ​អំពី​ផលិតផល​សក្ដានុពលរ​បស់​កម្ពុជា ២) ស្វែងរក​ទីផ្សារ​នាំចេញ​ទំនិញ​ពី​កម្ពុជា និង​ពង្រឹង​ភាពជា​ម្ចាស់​នៃ​វិស័យ​ឯកជន​ឲ្យ​មាន​បណ្ដាញ​អន្តរជាតិ ៣) ទាក់ទាញ​វិនិយោគិន​បរទេស​ឲ្យ​ចូលមក​កម្ពុជា តាមរយៈ​ការរៀបចំ​វេទិកា​ធុរកិច្ច និង​កិច្ចពិភាក្សា​ធុរកិច្ច ៤) ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត រវាង​កម្ពុជា​-​ចិន និង​រវាង​កម្ពុជា ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់ ជាពិសេស​បណ្ដា​ប្រទេស​អាស៊ាន​៥) ផ្សព្វផ្សាយ​វប្បធម៌ អរិយធម៌​កម្ពុជា និង​ទាក់ទាញ​អ្នក​ទេសចរណ៍ ។​ល​។



​នៅក្នុង​ឱកាស​នៃ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ដែលជា​ថ្ងៃ​ចាប់ផ្តើម​ពិព័រណ៍​នេះ លោក ឈួន ដា​រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និង​ជា​តំណាង​របស់លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ និង​ពាណិជ្ជករ​កម្ពុជា ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម បាន​អញ្ជើញ​ទស្សនា​ស្ដង់​ទំនិញ​របស់​ក្រុមហ៊ុន ពាណិជ្ជករ និង​អាជីវករ​កម្ពុជា ដែលមាន​ក្រុមហ៊ុន​សរុប​ចំនួន ១៧​ក្រុមហ៊ុន និង​ស្ដង់​ចំនួន ៣២​ស្តង់ ព្រមទាំង​បាន​ទស្សនា​ពន្លា​ជាតិ​របស់​កម្ពុជា​ផងដែរ​។



នៅក្នុង​ឆ្នាំនេះ ពន្លា​ជាតិ​របស់​កម្ពុជា មាន​តាំង​បង្ហាញ​ផលិតផល​ដែលមាន​សក្តានុពល​ចម្រុះ ដែល​ភាគច្រើន​គឺជា​ផលិតផល​កសិកម្ម ក​សិ​-​ឧស្សាហកម្ម និង​ឯកសារ​ស្តីពី​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិនិយោគ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu