Ad Code

នាំ​អំណោយ​មនុស្សធម៌​ពី​ម៉ាឡេស៊ី ចែក​ជូន​ពលរដ្ឋ​សាសនិក​អ៊ីស្លាម ២០០​គ្រួសារ បួស​រ៉ា​ម៉ា​ឌន



ពោធិ៍សាត់ ៖ លោក រ៉ូ​ហ្វី អូស្មាន អ្នកតំណាងរាស្ត្រ​មណ្ឌល ខេត្តពោធិ៍សាត់ និង លោកស្រី ម៉ាណ ណាវី បេក្ខភាព​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ បាន​នាំយក​អំណោយ​សប្បុរសធម៌​របស់​សប្បុរសជន​ម៉ាឡេស៊ី ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា មក​ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ចំនួន​២០០​គ្រួសារ នៅ​ភូមិ​ស្ពាន​២ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដែល​គ្រួសារ​នីមួយៗ ទទួលបាន ទឹកក្រូច​១​ដប​,​ទឹកសេរ៉ូ​១​ដប​,​ស្ករសរ​១​គីឡូ​,​ទឹកដោះគោ​២​កំប៉ុង​, អំបិល​១​គីឡូ​,​មី​៥​កញ្ចប់​, ទឹកត្រី​១​ដប និង​ថវិកា​ផងដែរ។ ពិធី​ចែក​អំណោយ​នេះ បាន​ប្រ​ព្រឹ​ត្ដទៅ កាលពី​រសៀល​ថ្ងៃអាទិត្យ ១១​រោច ខែ​ជេ​ស្ន ឆ្នាំ​២០១៨ នៅ​ភូមិ​ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ដ​ពោ​ធិ៍សាត់។



លោក រ៉ូ​ហ្វី អូស្មាន បាន​ថ្លែង​បញ្ជាក់​ថា បាន​ជូនពរ​បងប្អូន ក្នុង​ឱកាស​ដែល​ពិធីបុណ្យ​ឆ្លង​បួស​រ៉ា​ម៉ា​ឌន ដែល​នឹង​ខិត​មកដល់​១​សប្តាហ៍​ក្រោយ សូម​បងប្អូន​បានទទួល​នូវ​ផល​បុណ្យ​កុសល និង បន្ត​រួមរស់​ប្រកបដោយ​សេចក្តី​សុខ​សប្បាយ ចម្រុងចម្រើន រុងរឿង​តទៅ​មុខ​។ ក្នុងនាម​ជា​បេក្ខជន​តំណាងរាស្ត្រ មណ្ឌល​ខេត្ត​ពោ​ធិ៍​សាត់ លោក រ៉ូ​ហ្វី អូស្មាន បាន​ជម្រាប​ជូន​បងប្អូន​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណ បក្ស​ប្រជាជន​កម្ពុជា គឺជា​អ្នក​ខ្វាយខ្វល់​ពី​សុខុមាលភាព របស់​បងប្អូន យកចិត្តទុកដាក់​ដោះស្រាយ​រាល់​កង្វល់​ផ្សេងៗ​របស់​សហគមន៍ មិនដែល​រាថយ​ឡើយ ដែល​នេះ​គឺជា​ការ អនុវត្ត​ទៅតាម​គោលនយោបាយ​របស់​បក្ស​ដ៏​ត្រឹមត្រូវ ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាជន និង សង្គមជាតិ​ទាំងមូល។



លោក​បន្ដ​ថា សេរីភាព​ដែល យើង​ទទួល​បាន​ជាង​៣០​ឆ្នាំ​មកនេះ គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា តែមួយគត់ ដែល​បាន​អភិវឌ្ឍ​ប្រទេសជាតិ​ពី​បាទ​ដៃទទេ ដោយ​ចាប់​ផ្តើមកសាង​ស្តារ និង​ជំរុញ​ការអភិវឌ្ឍ​ឲ្យមាន​ការរីកចម្រើន មាន​អ្វីៗ​គ្រប់បែប​យ៉ាងដូច​សព្វ​ថ្ងៃនេះ ដោយ​មិន​សន្យា​ខ្យល់ ដូច​អ្នកនយោបាយ​ប្រថុយប្រថាន​មួយចំនួន​នោះឡើយ​។ គណបក្ស​ប្រជាជនមាន​មាន​គោលការណ៍ និង​យុទ្ធសាស្ត្រ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​កិត្តិ​បណ្ឌិត របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ជាច្រើន​អាណត្តិ ជាពិសេស​ក្នុង​អាណត្តិ​ទី​៥​នេះ បាន​ជំរុញ​អភិវឌ្ឍ​គ្រប់​ហេដ្ឋារចនាសម្ពន្ធ​សម្ព័ន្ធ ,​ផ្លូវ​ស្ពាន ,​ថ្នល់ ,​ផ្សារ​,​សាលារៀន ,​មន្ទីរពេទ្យ​វត្ត​អារាម គឺ​ទទួល​បាន​សមិទ្ធផល​ជាច្រើន​កើត ឡើងជា​ហូរហែ​ជាក់ស្តែង​ផ្ដល់​ការ​អភិវឌ្ឍ លើ​គ្រប់​វិស័យ​មកដល់ពេលនេះ​មិនមែន​ធម្មតា​ទេ​គឺ​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu