Ad Code

លោក​រ័ត្ន ស្រ៊ាង​ ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​នៅ​សង្កាត់​ព្រែ​កំពឹស​ ដោយ​ជំរុញ​ឲ្យទៅ​បោះឆ្នោត​ក្នុងនាម​ពលរដ្ឋ​ល្អ



ភ្នំពេញ ៖ ក្រុមការងារ​គណបក្ស​ប្រជាជន ចុះ​ជួយ​សង្កាត់​ព្រែ​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ អមដំណើរ​ដោយ​លោក ជរ គឹម​ស៊​,​លោក អ៊ុយ សុន អនុប្រធាន​ក្រុមការងារ ព្រមទាំង​សហការី​ក្រុមការងារ លោក លោកស្រី​ក្នុង​ជួរ​គណៈក​ម្មា​ធិ​ការ​បក្ស​សង្កាត់ សាខា​បក្ស​ភូមិ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ នៅ​ព្រឹក​ថ្ងៃទី ១០-០៦-២០១៨ ស្ថិតនៅ​បរិវេណ​វត្ត កែវ​មុនី ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ។



ក្នុង​ឱកាស​នោះ លោក រ័ត្ន ស្រ៊ាង ក្នុងនាម​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ព្រែកកំពឹស​ខណ្ឌ​ដង្កោ​ បាន​នាំ​យក​នូវ​អាហារសម្រន់ មាន​នំប៉័ង​ចំនួន​១៧៥០​ដើម ការ៉េម​ចំនួន​១៧៥០​ដើម ទឹកអំពៅ និង​ទឹក​សុទ្ធ មក​បរិភោគ​រួមជាមួយ ប្រជាពលរដ្ឋ យុវជន យុវនារី កុមារា កុមារី ដែល​បានមក​រង់ចាំ​ទទួល​ស្វាគមន៍ សរុប​មាន​ចំនួន ១៧២១​នាក់ ប្រកបដោយ​ភាព​ស្និត​ស្នាល និង​បាន​ឧបត្ថម្ភ​ដល់​សមាជិក​គណបក្ស​ប្រជាជន​ដែលមាន​ឈ្មោះ​បោះឆ្នោត បាន​មក​ចូលរួម​ចំនួន ១០៩៦​នាក់ អស់​ថវិកា​ចំនួន ២១​លាន​៩​សែន​២​ម៉ឺន​រៀល គឺ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន ២​ម៉ឺន​រៀល។



បន្ទាប់មក​បាន បើក​ចែក​ខោអាវ​កីឡា​ដល់​កុមារា កុមារី​ដែល​មក​ចូល​រួមមាន​ចំនួន ៦៨៥​នាក់ ក្នុង​ម្នាក់ៗ​ទទួល​បាន​ខោអាវ​កីឡា ០១​កំ​ប្លេ ប្រគល់​បាល់ទាត់ និង​បាល់ទះ​ចំនួន ២០​គ្រាប់ ជូន​ឲ្យ​សាខា​ភូមិ​សម្រាប់​បំផុស​កម្ម​ភាព​កីឡា​ដល់​ស្រទាប់​យុវជន និង​កុមារ​នៅក្នុង​ភូមិ និង​បាន​ផ្តល់ជូន​ទឹកក្រូច​ដប​មាន​រសជាតិ​ឆ្ងាញ់​សរុប​ចំនួន ៤៣២​កេស គឺ​ក្នុង ០១​គ្រួសារ​ទទួលបាន​ទឹកក្រូច​ចំនួន ០១​កេស។



ព្រម​ជា​មួយ​គ្នា​នោះ​ផង​ដែរ លោក រ័ត្ន ស្រ៊ាង ក៏បាន​នាំ​ក្រុមការងារ​គ្រូពេទ្យ​ក្រោម​ការដឹកនាំ​របស់​លោក ចុះ​មក​ធ្វើការ​ពិនិត្យ​ជម្ងឺ និង​ផ្តល់​ថ្នាំ​ព្យាបាល​ជូន​ដល់​ប្រជាពលរដ្ឋ​មាន​ជំងឺ ដែល​បាន​មក​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​បាន​ចំនួន ១៩៦​នាក់​(​ក្នុងនោះ​មាន​កុមារ ២០​នាក់​) ផងដែរ។ សរុប​ថវិកា​ចំណាយ​ក្នុង​កម្មវិធី​សំណេះសំណាល​មាន​ចំនួន ៦២​លាន ០៥​សែន ០៩​ម៉ឺន ០១​ពាន់​រៀល៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu