Ad Code

អាវុធហត្ថ​រាជធានី​បញ្ជូន​ជនសង្ស័យ ៩​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​តុលាការ



ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​៩​នាក់​ ទៅ​តុលាការ​នា​ថ្ងៃទី១១​ ខែមិថុនា ​ឆ្នាំ​២០១៨ បន្ទាប់ពី​កម្លាំង​ល្បាត​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ,​ខណ្ឌមានជ័យ និង​ខណ្ឌ​ឫស្សី​កែវ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី សរុប ៩​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ជា​បន្តបន្ទាប់​គ្នា នៅ​គោលដៅ​ផ្សេងគ្នា យក​មក​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ រួមនឹង​ក្រាម​ពណ៌ស​ថ្លា ១៧​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​)​ នៅថ្ងៃទី​៩​ ខែ​មិថុនា ​ឆ្នាំ​២០១៨។

មន្ត្រី​អាវុធហត្ថ​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១១​មិថុនា​ថា ពួកគេ​ទាំង ០៩​នាក់ រួមមាន ១- ឈ្មោះ លន ដា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ,២- ឈ្មោះ អៀង គា ភេទ​ប្រុស អាយុ ២១​ឆ្នាំ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច នៅ​ចំណុច ផ្លូវ​បេតុង​ឡុង​ឈិន ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។



ទី​៣- ឈ្មោះ ញ៉េ​ន សា​ទុន ហៅ​អា​សី ភេទ​ប្រុស អាយុ ២២​ឆ្នាំ ,៤- ឈ្មោះ ខុម ស្រី​និ​ច ហៅ​អាតូច ភេទ​ស្រី អាយុ ១៨​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៤​ល្ងាច នៅ​ចំណុច ផ្លូវ​មុនី​រ៉េត​២១៧ ក្រុមទី​១២ ភូមិ​ដំណាក់​ធំ​០១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

ទី​៥- ឈ្មោះ បៀ​ង ទ្រី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​,៦-​ឈ្មោះ ហេង ពិ​ទូ ភេទ​ប្រុស អាយុ១៦​ឆ្នាំ​,៧- ឈ្មោះ តែ ពិ​ដូ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ដដែល​ស្រាវជ្រាវ ឃាត់ខ្លួន​បាន នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច នៅ​ចំណុច ភូមិ​មានជ័យ​ទី​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទី​៨- ឈ្មោះ កាន ទីន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឫស្សី​កែវ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច នៅ​ចំណុច មុខកា​រ៉ា​ស់​សាំង​PPT ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​។



មន្ត្រី​ដដែល​បន្ត​ថា លុះដល់​វេលា​ម៉ោង​០១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច មុខ​ក្លឹប​រី​វី​ល​ឡាញ កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​ឫស្សី​កែវ ដដែល បាន​ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់​ទៀត ឈ្មោះ ចែម សុភា​រម្យ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​។

បច្ចុប្បន្ន ពួកគេ​ទាំង ៩​នាក់ ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​សួរចម្លើយ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃនេះ ដើម្បី​ចាត់ការ​តាមច្បាប់​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu