Ad Code

កន្សែង​ប្រើប្រាស់​នៅផ្ទះ​បាយ អាច​បង្ក​ការពុល​អាហារ​បាន



ការប្រើប្រាស់​ប្រភេទ​កន្សែង​ផ្ទះបាយ​ច្រើនយ៉ាង​ពេក អាច​បណ្តាល​ឲ្យ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការពុល​អាហារ​បរិភោគបាន​។ ការសិក្សា​ស្រាវជ្រាវ​បានលើកឡើង​យ៉ាង​ដូច្នេះ​។

អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ The University of Mauritus បាន​ពិនិត្យ​មើ​ល​១០០​កន្សែង ដែល​ធ្លាប់​ត្រូវបាន​យកទៅ​ប្រើប្រាស់​រយៈពេល​មួយខែ​។



​គេ​បាន​រកឃើញ​មាន​វត្តមាន​នៃ​បាក់តេរី E.Coli ដែល​ជាប់​ជាមួយនឹង​ប្រភេទ​កន្សែង​ដែល​ប្រើ​នៅផ្ទះ​បាយ​ដែល​យកមកប្រើ​ប្រាស់​ជាច្រើន​យ៉ាង​មានដូចជា​ជូត​ចានឆ្នាំង យកមក​ជូត​មុខ​ក៏ដូចជា​សម្រាប់​យកមក​ប្រើ​ជូត​សម្អាត​ដៃ​ជាដើម​។​

​ ​កន្សែង​ទាំងនោះ​ក៏​ទំនងជា​ត្រូវ​បានឃើញ​ស្ត្រី​មេផ្ទះ​យកទៅ​ប្រើប្រាស់​ប្រឡាក់​ទៅដោយ​ជាតិ​ឆ្អាប​នៃ​សាច់​ដែល​ត្រូវបាន​យកមក​បរិភោគ​។​

​កន្សែង​ដែល​ត្រូវបាន​យកទៅ​ប្រើប្រាស់​ជាច្រើន​យ៉ាងនោះ​ហើយ បង្កើន​នូវ​ការឆ្លង​បាក់តេរី​ប៉ាតូ​ហ្សេ​ន​ដ៏​ខ្លាំងក្លា ដែល​អាច​បង្ក​ឲ្យ​បាក់តេរី​រាលដាល​នាំ​ឲ្យ​ពុល​ទាំង​អាហារ​បរិភោគ​ទៀតផង​។​ ​

​ ​រដ្ឋាភិបាល​បាន​ណែនាំ​ឲ្យ​ធ្វើការ​ប្តូរផ្លាស់​ប្រភេទ​កន្សែង​សម្រាប់​ជូត​សម្អាត​ចានក្បាន កន្សែង​ជូត​ពែងតែ អេ​ប៉ុង និង​សូម្បីតែ​ស្រោមដៃ​ជាដើម គួរតែ​ហាល​ឲ្យ​ស្ងួត​ល្អ​មុននឹង​យកមកប្រើ​ឡើងវិញ។

ការស្រាវជ្រាវ​ត្រូវបាន​លើក​យកមក​បង្ហាញ​ប្រាប់​នៅក្នុង​ជំនួប​ប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម The American Society for Microbiology ប្រព្រឹត្តទៅ​នៅ Atlanta, Georgia ៕
ប៊ី​.​ប៊ី​.​ស៊ី

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu