Ad Code

រថយន្ត​មិន​ចាំ​ម៉ាក​ បើក​បញ្ច្រាស​ទិស​ បុក​ម៉ូតូ​ដឹក​ផ្លែឈើ​រង​របួស​ធ្ងន់​២​នាក់



ភ្នំពេញ ​៖​ រថយន្ត​មិន​ចាំ​ម៉ាក​មួយ​គ្រឿង ​បាន​បើក​បញ្ច្រាស​ទិស​បុក​គ្នា​ជាមួយ​ម៉ូតូ​សង់​កូរ៉េ​ដឹក​ផ្លែឈើ​បណ្តាល​ឱ្យ​មនុស្ស​រងរបួស​ធ្ងន់​២​នាក់​ ចំណែក​ម៉ូតូ​ខូចខាត​យ៉ាងដំណំ​ ហើយ​ចាក់​ផ្លែឈើ​ចោល​រាយប៉ាយ​ពេញ​ផ្លូវ។

ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃទី​១២​ខែមិថុនា ​ឆ្នាំ​២០១៨ ​តាម​បណ្តោយ​ផ្លូវ​៥៩៨​ ភូមិ​ទួល​ពពែ​ សង្កាត់​ទួល​សង្កែ​ទី​២​ ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ។

រថយន្ត ​ដែល​បើក​បញ្ច្រាស​ផ្លូវ​ មិន​ត្រូវ​បាន​ស្គាល់​ម៉ាក​នោះ​ទេ ​រីឯ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​​​2687​ភព​1​ ជិះ​ដោយ​ប្រុស​ស្រី​២​នាក់​របួសធ្ងន់។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅមុន​ពេល​កើតហេតុ ​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ខាងលើ ​ជិះ​ដោយ​មនុស្ស​ប្រុស​ស្រី​២​នាក់ ​មាន​ដឹក​ផ្លែឈើ​ផង​តាម​ផ្លូវ​៥៩៨​ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​តាម​ទិស​អាទិភាព​ ខណៈ​មកដល់​ចំណុច​កើតហេតុ​ ក៏​ស្រាប់​តែ​មាន​រថយន្ត​មិន​ចាំ​ម៉ាក​ខាងលើ​បើក​បញ្ច្រាស​ទិសដៅ​ចរាចរណ៍​ពី​ជើង​ទៅ​ត្បូង​ខាងកើត​ទ្រូង​ផ្លូវ ​ជ្រុល​បុក​គ្នា​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ប្រុស​ស្រី​២​នាក់​រង​របួស​ធ្ងន់​ ម៉ូតូ​ដាច់​កង់​មុខ​ ហើយ​ផ្លែឈើ​កំពប់​រាយប៉ាយ​ពេញ​ផ្លូវ​ចំណែក​រថយន្ត​ក្រោយពី​កើតហេតុ​ភ្លាម​ បាន​គេច​ខ្លួន​បាត់​ស្រមោល។

ក្រោយពេល​កើតហេតុ​ ជនរងគ្រោះ​ប្រុស​ស្រី​ខាងលើ​ ត្រូវ​បាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ពន្លឺ​ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ យក​មក​ធ្វើការ​វាស់វែង​យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ទួល​សង្កែ​ទី​២​បណ្ដោះអាសន្ន៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu