Ad Code

មាន​ការ​កើន​ឡើង​ នូវ​អត្តឃាតកម្ម​ក្នុង​សហរដ្ឋ​អាមេ​រិ​ក ជាការ​គូ​សបញ្ជាក់​ពី​តម្រូវការ​ថ្នាំ​ថ្មី​ព្យាបាល​អា​ការៈ​ធ្លាក់​ទឹកចិត្ត



​ករណី​កើនឡើង​នៃ​អត្រា​ធ្វើអត្តឃាត​នៅ​សហរដ្ឋ​អាមេ​រិ​ក​នោះ បាន​គូស​បញ្ជាក់​ថា តម្រូវការ​ក្នុងការ​ព្យាបាល​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែម​ឡើង​ទៀត​សម្រាប់​ជំងឺ​ធ្លាក់​ទឹកចិត្ត​ខ្លាំងក្លា ដោយ​អ្នកសិក្សា​ស្រាវជ្រាវ​និយាយថា វា​ជា​ករណី​ដ៏​ចាំបាច់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ជំងឺផ្លូវចិត្ត​ដែល​ត្រូវបាន​បោះបង់ចោល​ដោយ​ក្រុមហ៊ុន​ឱសថ​ធំៗ​នោះ​។



អាជ្ញាធរ​សុខាភិបាល​សហរដ្ឋ​អា​មេ​រិ​កបាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅនេះ​ថា មានការ​កើនឡើង​យ៉ាង​ស្រួចស្រាល់​ក្នុង​អត្រា​អត្តឃាតកម្ម​នៅ​ទូទាំងប្រទេស​តាំងពី​ចាប់ផ្តើម​នៃ​សតវត្ស​នេះ​មក ហើយ​បាន​អំពាវនាវ​ឲ្យ​មានការ​យោគយល់​ឆ្ពោះទៅរក​ការសិក្សា​ស្រាវជ្រាវ​យល់​ចំពោះ​អា​ការៈធ្លាក់​ទឹកចិត្ត​។ សេចក្តីរាយការណ៍​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​សប្តាហ៍​ដដែល ខណៈពេល​មានការ​ធ្វើអត្តឃាត​រប​ស់ជន​ល្បីល្បាញ​លោក Anthony Bourdain និង​លោកស្រី Kate Spade មក​នោះ​។

​រ៉​យ​ត័​រ​មិនអាច​កំណត់​បាន​នោះទេ ថា​តើ​ទាំង​លោក Bourdain និង​លោកស្រី Spade ស្ថិតក្នុង​ការព្យាបាល​ដោយ​ឱសថ​ឬ​យ៉ាងណា​នោះ​។ ប្តី​របស់​លោកស្រី Kate Spade លោក Andy Spade បាន​និយាយ​នៅក្នុង​សេចក្តី​មួយ​ក្នុង​សប្តាហ៍​នេះ​ថា លោក​ស្រី​រង​ការឈឺចាប់​ដោយសារតែ​អា​ការៈធ្លាក់​ទឹកចិត្ត អស់​ពេល​ច្រើន​ឆ្នាំ​មកហើយ ហើយ​ស្ថិត​នៅជាប់​ជានិច្ច​ជាមួយ​គ្រូពេទ្យ​របស់គាត់​។ រីឯ​អ្នកតំណាង​ឲ្យ​លោក Bourdain វិញ ក៏​មិនអាច​ស្វែងរក​ការធ្វើ​អធិប្បាយ​ភ្លាមៗ​បាន​នោះដែរ​៕
រ៉​យ​ទ័​រ

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu