Ad Code

លី​គ​កំពូល​កម្ពុជា ​៖ ​បឹងកេត និង​វិសាខា ឈ្នះ​ដូចគ្នា​តែ​អង្គ​រថា​យ​ហ្គឺ​រ និង​សូល​ទី​ឡូ​អង្គរ ចែកគ្នា​១​ពិន្ទុ



ក្រុមបាល់ទាត់​ជើងឯក​ឆ្នាំ​ចាស់​បឹងកេត និង​ចំណូល​ថ្មី​វិសាខា សុទ្ធតែ​រកបាន​ជយ​ជម្នះ​ដូចគ្នា​តែ​អង្គ​រថា​យ​ហ្គឺ​រ និង​សូល​ទី​ឡូ​អង្គរ ចែកគ្នា​១​ពិន្ទុ ក្នុង​សប្ដាហ៍​ទី​៨ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 ដែល​ធ្វើឡើង​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៩ ខែមិថុនា ឆ្នាំ​២០១៨​។



ចំពោះ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ប្រកួត​ចាញ់​ក្រុម​ភ្នំពេញ​ក្រោ​ន ដោយ​លទ្ធផល​៣​ទល់​២ លើ​ទីលាន​កីឡដ្ឋាន RSN Stadium របស់ខ្លួន​។ ដំបូង​ឡើយ​កីឡាករ ស៊ិន កក្កដា របស់​ម្ចាស់ផ្ទះ​បា​នរក​គ្រាប់​បាល់​នាំ​មុខមុន​នៅ​នាទី​ទី​៩ ខណៈ​កីឡាករ​ប្រេ​ស៊ី​ល Maycon Calijuri បា​នរក​គ្រាប់​បាល់​វាយបក​២​គ្រាប់​ជាប់ៗ​គ្នា​នៅ​នាទី​២៣ និង​៤០​។ កីឡាករ​អ៊ីរ៉ង់ Pouya Hosseini របស់​ភ្នំពេញ​ក្រោ​ន បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​នាទី​៥៥ តែ​កីឡាករ ហុង ផេង បា​នរក​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​បឹងកេត នៅ​នាទី​៦៦ មុន​ចប់​ការប្រកួត​។



ចំណែក​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ ដោយ​លទ្ធផល ០​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប​។ ដូច្នេះ​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប តែមួយ​នេះ​ចែកគ្នា​ម្នាក់​១​ពិន្ទុ​។

សម្រាប់​ក្រុម​វិសាខា វិញ​បាន​យកឈ្នះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ៣​ទល់​២ លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន ក្នុង​រាជធានី​ភ្នំពេញ​។ ក្រុម​ចំណូល​ថ្មី​វិសាខា បា​នរក​គ្រាប់​បាល់​៣​គ្រាប់​ជាប់ៗ​គ្នា​នាំ​មុខមុន ដោយ​ថ្វី​ជើង​កីឡាករ សាន គឹម​ហេង នៅ​នាទី​១២ ហើយ​កីឡាករ​កូរ៉េខាងជើង Kim Kyon Hun រកបាន​គ្រាប់​បាល់​ទី​២​នៅ​នាទី​២៥ និង​កីឡាករ Park Song Chhol រកបាន​នៅ​ទី​៤៦​។ ចំណែក​ព្រះខ័ន​រាជ​ស្វាយរៀង បា​នរក​គ្រាប់​វាយបក​វិញ​ដោយ​កីឡាករ នេន សុធា​រ័ត្ន នៅ​នាទី​៧៦ និង​កីឡាករ​Trevin Caesar នៅ​នាទី​៩០+៧​។



ចំណែក​៣​គូ​ផ្សេងទៀត​នៅ​សប្ដាហ៍​ទី​៩​នេះ នឹង​បន្ត​ប្រកួត​នៅ​ថ្ងៃអាទិត្យ ទី​១០ ខែមិថុនា ដោយ​ក្រុម​អាស៊ី​អឺរ៉ុប ទទួល​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ លើ​ទីលាន​កីឡដ្ឋាន AEU Park ហើយ​ក្រុម​ក្រសួងការពារជាតិ ទទួល​ក្រុម​អគ្គីសនី​កម្ពុជា លើ​ទីលាន​ស្តា​ត​ចាស់ វេលា​ម៉ោង​៦​ល្ងាច​និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប៉ះ​ណាហ្គា​វើ​ល លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង​៦​ល្ងាច៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu