Ad Code

ប្រជាពលរដ្ឋ​រស់នៅ​ជាមួយ​ផ្នូរ​កប់ខ្មោច​១០០​គ្រួសារ​ នឹង​ទទួលបាន​ផ្ទះថ្ម​១​ខ្នង ក្នុង​មួយ​គ្រួសារ​នៅ​សហគមន៍​អណ្តូង បើសិនជា​ស្ម័គ្រចិត្ត



ភ្នំពេញ ​៖ ក្នុង​ពិធី​សំណេះសំណាល​និង​ចែក​អំណោយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ជាមួយ​ផ្នូរ​កប់ខ្មោច​១០០​គ្រួសារ នៅ​សហគមន៍​ស្មសា​ន្ត ដែលមាន​ទីតាំង​ភូមិ​ដើម​ស្លែង​១ សង្កាត់​ច្បារអំពៅ​២ ខណ្ឌមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​១០​ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ លោក​ឃួ​ង ស្រេង​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​ប្រគល់​ផ្ទះថ្ម​១​ខ្នង ក្នុង​មួយ​គ្រួសារ​នៅ​សហគមន៍​អណ្តូង បើសិនជា​បងប្អូន​ស្ម័គ្រចិត្ត​ទទួលយក។ តែ​មិន​បង្ខិតបង្ខំ​នោះទេ ហើយ​បើតាម​ប្រជាពលរដ្ឋ​ពួកគាត់​ពិតជា​ចង់បាន​ផ្ទះ​នៅ​តំបន់​នោះ ដោយ​ពួកគាត់​អះអាងថា នៅ​ថ្ងៃ​ចន្ទ​នេះ​ពួកគាត់​នឹង​ឯកភាព​ឡើង​ជិះ​រថយន្តក្រុង​២​គ្រឿង​ទៅផ្ទះ​នៅ​សហគមន៍​ខាងលើ។

លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ ក្នុងឱកាស​នោះបាន​ឲ្យ​ដឹងថា ទីតាំង​ផ្នូរ​កប់​សព ដែល​កំពុងមាន​ប្រជាពលរដ្ឋ​រស់នៅ​នេះ គឺជា​ទីតាំង​កប់​សព ហើយ​មួយផ្នែក​ទៀត​ក៏មាន​អគារ​សាលប្រជុំ​របស់​ឃុំ​ច្បារអំពៅ​២​ផងដែរ។

លោក​បាន​បន្តថា ក្នុងអំឡុង​ឆ្នាំ​១៩៩០ ប្រជាពលរដ្ឋ​មួយចំនួន ដែល​រស់នៅ​តំបន់​ជាប់មាត់​ច្រាំង​ទន្លេបាសាក់ បាន​រង​នូវ​ការ​បាក់​ច្រាំង និង​ផ្ទះសម្បែង ដោយ​ខ្វះ​លំនៅដ្ឋាន​រស់នៅ ប្រជាពលរដ្ឋ​ទាំងនេះ​ក៏​បានមក​ស្នាក់​នៅលើ​តំបន់​ផ្នូរ​កប់​សព​នេះ និង​មួយ​ចំនួន​ទៅ​ស្នាក់​នៅ​លើ​អាគារ​សាល​ប្រជុំ​ឃុំ​រហូតមកដល់​បច្ចុប្បន្ន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu