Ad Code

ក្មេង​ប្រុស​អាយុ​១៩​ខែ​ម្នាក់ ​លង់ទឹក​ស្លាប់​ ខណៈ​​ដើរ​តាម​ជីតា​​ទៅ​ផ្លាស់​គោ



ព្រៃវែង​ ៖​ ក្មេង​ប្រុស​អាយុ​១៩​ខែ​ម្នាក់ ​បាន​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​អណ្តូង​ទឹក​ស្លាប់​យ៉ាង​គួរ​ឲ្យ​ស្រណោះ​ ខណៈ​ដើរ​តាម​ជីតា​ទៅ​ផ្លាស់​គោ​ ហើយ​ជីតា​អត់​ដឹង។

ហេតុការណ៍​ខាង​​លើ ​បាន​កើត​ឡើង ​កាលពី​ថ្ងៃ​ទី​៩​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​មាត់បឹង​ ចាក់​ខ្លាញ់​ ស្ថិត​ក្នុង​ភូមិ​ចាក់​ខ្លាញ់​ ឃុំ​​និង​ស្រុក​ពាមរក៍​ ខេត្ត​ព្រៃវែង​ វេលា​ម៉ោង​១០​និង​០០​នាទី។

សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពាមរ​ក៍ បាន​ឲ្យ​ដឹង​ថា​ កុមារ​រងគ្រោះ​ខាង​​លើ​ មានឈ្មោះ​ខៀវ តុលា​ ភេទ​ប្រុស​ អាយុ​​ទើប​តែ​១៩​ខែ ​រស់នៅ​ចំណុច​​កើតហេតុ​ខាង​លើ។

សមត្ថកិច្ច​បាន​បន្ត​​ថា​ មូលហេតុ ​កុមារ​រងគ្រោះ​ បាន​​ដើរ​​តាម​ជីតា​ទៅ​ផ្លាស់​គោ​ ហើយ​ជីតា​មិនបាន​ដឹងថា ​ចៅ​​ដើរ​តាម​ ទើប​កុមារ​​​រង​គ្រោះ​ធ្លាក់​ចូល​ក្នុង​ស្រះ​ទឹក​​ស្លាប់​បែបនេះ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ បាន​ចុះ​ដល់​ចំណុច​កើតហេតុ និង​ធ្វើ​កោសលវិច័យ​ឃើញ​ថា កុមារ​រងគ្រោះ​ ពិតជា​ស្លាប់​ ដោយសារ​លង់ទឹក​ពិត​ប្រាកដ​មែន។ សព ​ក្រោយពី​ពិនិត្យ​ បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu