Ad Code

បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ឃាត់​មនុស្ស​៤​នាក់​ដកហូត​១១​កញ្ចប់



កណ្តាល ​៖ ជនសង្ស័យ ៤​នាក់ រួម​ទាំង​ថ្នាំញៀន ១១​កញ្ចប់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ​បង្ក្រាបបាន។

ហេតុការណ៍ បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ (​ម៉ា​ទឹកកក​) ធ្វើ ឡើង កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​២០ និង​៣០​នាទី នៅ​ចំណុច​ភូមិ​សំរោង​ក្អែរ​៣ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង ៤​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ១.​ឈ្មោះ ច​ន ញាណ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ២.​ឈ្មោះ យី វិត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ៣.​ឈ្មោះ ហ៊ិ​ន គឹម​លី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាង​ផ្សា​ដែក ជនសង្ស័យ​ទាំងបី​នាក់​ខាងលើ មាន​ទីលំនៅ​ភូមិ​សំរោង​ក្អែរ​៣ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។ ៤.​ឈ្មោះ ក្តឹប សា​រុំ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​អញ្ចាញ សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។



វត្ថុ​តាង​ចាប់​យក រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន ១១​កញ្ចប់​តូច ទូរស័ព្ទ​ដៃ ចំនួន ០៤ គ្រឿង (​ម៉ាក NOKIA អ៊ិន​ចុច​ពិល ចំនួន ០២​គ្រឿង​, iPhone5 ចំនួន ០១​គ្រឿង​, SINTECH ចំនួន ០១​គ្រឿង​) អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ជាតិខ្មែរ ចំនួន ០២​សន្លឹក​
​ម៉ូតូ ចំនួន ០១​គ្រឿង ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ​.1DB-0943។

សមត្ថកិច្ច​បញ្ជាក់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​ប៉ុស្តិ៍នគរបាល​សំរោង​ធំ​បាន​ចេញ​ល្បាត​នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន និង​សហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក លុះ​មកដល់​ចំណុចកើតហេតុ​ខាង​លើ​ត្រង់​ចំណុច​ក្រោយ​វត្ត​សិរី​ដីដុះ​ក៏​ឃើញ​ឈ្មោះ យី វិត និង​ឈ្មោះ ក្តឹប សា​រុំ កំពុង​ឈរ​នៅលើ​ផ្លូវលំ​ក្រោយ​វត្ត​សិរី​ដីដុះ ពេលនោះ​កម្លាំង​សមត្ថកិច្ច​ក៏បាន​ហៅ​សួរនាំ និង​ធ្វើការ​ត្រួតពិនិត្យ ឆែកឆេរ​ឃើញ (​ម៉ា​ទឹកកក​) ចំនួន ០៦​កញ្ចប់​តូច​នៅក្នុង​ហោប៉ៅ​ខោ​ឈ្មោះ យី វិត និង ០១ កញ្ចប់​តូច​ទៀត​ឈ្មោះ ក្តឹប សា​រុំ បោះចោល​ទៅលើ​ដី ឃើញ​ដូច្នេះ​កម្លាំង​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់ យកមក​សួរ​នាំនៅ​ប៉ុស្តិ៍។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ យី វិត បាន​ឆ្លើយ​សារភាព​ថា ថ្នាំញៀន​ម៉ា​ទឹកកក​ខាងលើ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ច​ន ញាណ មាន​ទីលំនៅ ភូមិ ឃុំ​កើតហេតុ លុះដល់​ម៉ោង ២១និង​៣០ នាទី ថ្ងៃខែ​ដដែល កម្លាំង​សមត្ថកិច្ច​ក៏​ចុះទៅ​ដល់ផ្ទះ​ឈ្មោះ​ច​ន ញាណ ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ (​ម៉ា​ទឹកកក​) ចំនួន ០៤ កញ្ចប់​តូច​ទៀត ។ ប្រហែល ៣០​នាទី ក្រោយមក​ឈ្មោះ ហ៊ិ​ន គឹម​លី (​ម៉េង​) មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ បាន​តេ​ទូរស័ព្ទ​មក​ឈ្មោះ ច​ន ញាណ ដើម្បី​ទិញ​ថ្នាំញៀន​ចំនួន ០១​កញ្ចប់​តូច រួច​កម្លាំង​សមត្ថកិច្ច​ក៏​បន្ត​ឃាត់ខ្លួន​ឈ្មោះ ហ៊ិ​ន គឹម​លី (​ម៉េង​) ។

បច្ចុប្បន្ន​សង្ស័យ​ទាំង ០៤​នាក់​រួមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu