Ad Code

សាហាវ​ណាស់​ ឪពុក​បង្កើត​ស្រវឹងស្រា​ដឹក​ដៃ​កូន​យក​ទៅ​រំលោភ​ ទីបំផុត​ជាប់​ខ្នោះ



ភ្នំពេញ ​៖ ​ឪពុក​តិរច្ឆាន​ម្នាក់ ​ត្រូវ​នគរបាល​ខណ្ឌ​ច្បារអំពៅ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​៦ ​ខែមិថុនា​បន្ទាប់ពី​នគរបាល​ទទួល​ពាក្យ​បណ្តឹង​ស្ត្រី​ជា​ប្រពន្ធ​ចោទ​ប្រកាន់​ពី​សកម្មភាព​ប្តី​របស់​ខ្លួន​ចាប់​រំលោភ​កូនស្រី​ ដែល​មាន​អាយុ​ទើបតែ​១៥​ឆ្នាំ។

បុរស​ ដែល​ចាប់រំលោភ​កូនស្រី​បង្កើត​របស់​ខ្លួន​នោះ ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ឃុន សឺ​ង អាយុ​៥០​ឆ្នាំ​មុខរបរ​កម្មករ​សំណង់​ស្នាក់នៅ​ភូមិ​ទួល​តា​ចាន់​ សង្កាត់​ព្រែក​ឯង ​ខណ្ឌ​ច្បារអំពៅ។

តាម​ពាក្យ​បណ្តឹង​ពី​ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​បាន​ឲ្យ​ដឹង​ថា​ កាលពី​រសៀល​ថ្ងៃទី​៥ ​ខែមិថុនា​នេះ ​កូនស្រី​របស់​គាត់​កំពុង​នៅផ្ទះ​ម្នាក់ឯង​ ខណៈ​ដែល​គាត់​ទៅ​ដក​ក្រអៅឈូក​យក​ទុក​លក់​។ ​ឆ្លៀតឱកាស​នោះ​ប្តី​កំហូច​របស់​គាត់​ ដែល​មាន​អាការៈ​ស្រវឹង​ដាប​ បាន​ស្ទុះ​ទៅ​ទាញ​ដៃ​កូន​យក​ទៅ​រំលោភ​នៅ​ខ្ទម​ចាស់​មួយ​ក្បែរ​ផ្ទះ​ជិត​បានសម្រេច​ ព្រោះ​កូនស្រី​ឈឺ​ប្រដាប់​ភេទ​ខ្លាំងពេក។

បន្ទាប់មក​កូនស្រី​បាន​ប្រាប់​គាត់​ពី​សកម្មភាព​របស់​ឪពុក​ ទើប​គាត់​ជា​ម្តាយ​សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​តែម្តងទៅ​។ ​តាម​ការរៀបរាប់​ពី​កូនស្រី​បាន​ឲ្យ​ដឹងថា ​កន្លងមក​ឪពុក​នាង​ធ្លាប់​យក​ម្រាមដៃ​មក​លូក​ប្រដាប់ភេទ​នាង​៣​ដង​មកហើយ​។​ លុះដល់​ថ្ងៃទី​៥​នេះ ​ឪពុក​នាង​អូស​ដៃ​នាង​យកទៅ​រំលោភ​ថែមទៀត​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu