បន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ កំពុងលួចលក់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលធ្វើការល្បាតស្រាប់តែប្រទះឃើញបានធ្វើការឃាត់ខ្លួននៅវេលាម៉ោង៤ល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនសង្ស័យទាំង២មានឈ្មោះ ១ ឈ្មោៈ វណ្ណី សិត្រា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរគ្មាន រស់នៅភូមិទួលប្រាសាទ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២ មានឈ្មោះ សៅ កក្កដា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សសាលា រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយក្រោយពីធ្វើការត្រួតពិនិត្យនៅក្នុងខ្លួនបានរកឃើញវត្ថុតាងម្ស៉ៅក្រាមសថ្លាចំនួន ៥ កូនថង់តូច ដែកកេះ១ ក្រោយពីឃាត់ខ្លួនហើយជនសង្ស័យទាំង២នាក់បានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរ និងកសាងនីតិវិធី បញ្ជូនបន្តទៅកាន់ការិយាល័យជំនាញស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងកសាងសំណុំរឿង និង វត្ថុតាងទៅតុលាការ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments