Ad Code

ចាប់ខ្លួន​យុវជន​៣​នាក់​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន​យក​ទៅ​ដាក់​មណ្ឌល​កែប្រែ



ភ្នំពេញ ​៖ សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​យុវជន​ក្មេងៗ​ចំនួន៣​នាក់ យក​ទៅ​ដាក់​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​ បន្ទាប់ពី​បាន​រកឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​នៅក្នុង​ល្បាយ​ទឹកនោម​របស់​ពួកគេ កាលពី​ម៉ោង​១ រំលង​អធ្រាត្រ នា​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៧ នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​។

​ប៉ូលិស​និយាយ​ថា ការ​ឃាត់​ខ្លួន​ពួកគេ បាន​ធ្វើឡើង​ខណៈ​ដែល​ពួកគេ​កំពុង​ធ្វើ​ដំណើរ​តាមផ្លូវ​សាធារណៈ​កាលពី​ម៉ោង​១​រំលង​អធ្រាត្រ​យប់មិញ ដោយមាន​ការ​សង្ស័យ​ជា​មុខសញ្ញា​មាន​កាន់កាប់​អាវុធ​ខុសច្បាប់​ឬក៏​ជួញដូរ​គ្រឿង​និង​ចោរកម្ម​ផ្សេងៗ​ ក៏បាន​ហៅ​ឃាត់​ឲ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ​តែ​គេ​មិន​ឈប់​ទើប​ដេញ​តាម​ចាប់​យក​មក​សួរនាំ​និង​ធ្វើការ​ត្រួតពិនិត្យ​ល្បាយ​ទឹកនោម​រក​ឃើញ​មាន​ផ្ទុក​នូវ​សារ​ធាតុ​ញៀន ទើប​ឃាត់ខ្លួន​តែម្តង បញ្ជូនទៅ​តុលាការ​។

ពួកគេ​មានឈ្មោះ ១. អ៊ុយ សម្បត្តិ អាយុ​២៣​ឆ្នាំ គ្មាន​មុខរបរ​ច្បាស់លាស់ ស្នាក់​បន្ទប់​ជួល នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​។ ២. ឈ្មោះ សឿន រតនា ហៅ​បារាំង អាយុ១៩​ឆ្នាំ គ្មាន​មុខរបរ​ច្បាស់លាស់ ស្នាក់នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​។ ៣.​ឈ្មោះ មិន ចិ​ត្រា ហៅ​អ៊ុយ អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ប្រាកដ ទីលំនៅ​ភូមិសែន​សុខ​២ សង្កាត់​ឃ្មួញ​។

នៅក្នុង​ការ​បង្ក្រាប​នោះ ​ប៉ូលិស​បាន​ដកហូត​ម៉ូតូ​២​គ្រឿង​ផង​ដែរ យក​មក​រក្សាទុក​ដែល​ពួកគេ​បាន​ជិះ​ពេល​ធ្វើ​ដំណើរ​តាមផ្លូវ​ក្នុង​ពេល​ឃាត់ខ្លួន​នោះ មាន​ម៉ូតូ​ម៉ាក​ហុងដា និ​ច ពាក់​ស្លាក​លេខ ភ្នំពេញ 1DQ-6255 និង​ម៉ាក សង់​កូរ៉េ ពាក់​ស្លាក​លេខ​ខេត្តព្រៃវែង​1D-5757​។

​តុ​លារ​ការ​បាន​ត្រៀម​បញ្ជូន​ពួកគេ​ទៅ​ដាក់​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​ តាម​បញ្ជា​របស់​តុលាការ ដែល​យ៉ាង​ហោច​រយៈពេល​៣​ខែ​ឬ​៦​ខែ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu