បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពចង.ក នៅនឹងដើមក្រសាំងនៅវេលាម៉ោងចន្លោះម៉ោង២ទៀបភ្លឺថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅខាងត្បូងផ្ទះចម្ងាយប្រហែល៤០ម៉ែត្រស្ថិតក្នុងភូមិគោកទ្រាស ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះបៅ ស្រី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ គោកទ្រាស ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ីនានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនោះបើក្រុមគ្រួសារបាននិយាយថា ជនរងគ្រោះកើតជំងឺសរសៃប្រាសាទជាយូរខែឆ្នាំមកហើយ មើលមិនជានៅម៉ោង២ទៀបភ្លឺនោះស្រាប់តែប្រជាពលរដ្ឋបានប្រទះឃើញសពធ្វើអត្តឃាតចង.ក នៅនឹងដើមក្រសាំងខាងត្បូងផ្ទះចម្ងាយប្រហែល៤០ម៉ែត្រ ហើយបានធ្វើការដាក់ចុះយកមក លុះព្រឹកឡើងគេឃើញមានសមត្ថកិច្ចចំរុះចុះមកពិនិត្យសព ហើយបានធ្វើការសន្និដ្ឋានថា សពនេះពិតជាស្លាប់ដោយចង.កពិតប្រាកដ គ្មានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ។ សពត្រូវបានគេយកទៅធ្វើបុណ្យតាមប្រពៃណីហើយដែរ៕
Source: Kampuchea Thmey Daily
0 Comments