Ad Code

ក្រុម​បុរាណ​វិទូ​ រក​ឃើញ​ទីតាំង​បូជា​យញ្ញ​កូនក្មេង​ទ្រង់ទ្រាយ​ធំ​ថ្មី​មួយទៀត​នៅក្នុង​ប្រទេស​បេរ៉ូ



បុរាណ​វិទូ​មួយក្រុម​ បាន​រកឃើញ​សំណល់​សព​កុមារ​មួយ ​មាន​ជាង​៥០​នាក់ ដែល​ត្រូវ​បាន​គេ​យកទៅ​សម្លាប់​បូជាយញ្ញ តាម​ទម្លាប់​ប្រពៃណី​ដោយសារ​វប្បធម៌ The Pre-Columbian Chimu Culture នៅ​ភាគ​ខាងជើង​ឆ្នេរ​នៃ​ទឹកដី​ដែល​បច្ចុប្បន្ន​នេះ គឺជា​ប្រទេស​ប៉េ​រូ​។​

​ទីកន្លែង​បូជាយញ្ញ​នេះ ស្ថិតនៅ​ជិតបង្កើយ​នឹង​តឹកតាង​មួយទៀត នៃ​ការធ្វើ​បូជាយញ្ញ​កូនក្មេង​ដ៏​ធំជាងគេ​បង្អស់​ ត្រូវបាន​រកឃើញ​ដោយមាន​សព​ក្មេង​ជំទង់​ជាង​១៤០​នាក់​ រង​ការ​សម្លាប់​បូជា​។ ប៉ុន្តែ​ការរកឃើញ​ក្រោយមកទៀត​កាលពីពេល​ថ្មីៗ​នេះ អាចមាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន ដោយ​ចំនួន​ក្មេង​ដែល​គេ​សម្លាប់​ដើម្បី​បូជាយញ្ញ​នោះ។

ទីតាំង​សម្លាប់​បូជាយញ្ញ​ថ្មី​ដែល​ទើបតែ​រកឃើញ​ស្ថិតក្នុង​តំបន់ Pamapa la Cruz ក្នុង​តំបន់ Humanchaco នៃ​ស្រុក Trujillo ជាប់​ឆ្នេរ​​​សមុទ្រ​ដែលជា​ក្រុង​ធំ​បំផុត​លំដាប់​ទី​បី​នៃ​ប្រទេស​ប៉េ​រូ​នោះ​។ ការសម្លាប់​បូជាយញ្ញ​ត្រូវបាន​ប្រព្រឹត្តទៅ​អស់កាល​ជាង​៥៥០​ឆ្នាំ កន្លង​ទៅហើយ ដែល​ត្រូវបាន​ជីក​កកាយ​រកឃើញ​។​

នេះ​បើតាម​ការលើក​ឡើងជារ​បាយ​ការណ៍​ដោយ National Geographic កាលពី​ខែ​មេសា កន្លងទៅ​៕

​អា​.​អេ​ហ្វ​.​ប៉េ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu