Ad Code

អូស្ត្រាលី​ បង្កើត​ក្រុមការងារ​ដើម្បី​ការពារ​ការ​បោះឆ្នោត​ពី​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត



រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ប្រទេស​អូស្ត្រាលី​បាន​បង្កើត​ក្រុមការងារ​សន្តិសុខ​មួយ​ដើម្បី​ការពារ​ទប់ទល់​នឹង​ការវាយប្រហារ​តាម​អ៊ីន​ធឺ​ណិ​ត​និង​ការជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត ចំពេល​មាន​ក្តី​ព្រួយបារម្ភ​ថា មហាអំណាច​បរទេស​កំ​ពុង​តែ​ជ្រៀតជ្រែក​កិច្ចការ​ក្នុងប្រទេស​និង​មុន​ការបោះឆ្នោត​ចំនួន​ប្រាំ​នៅ​ខែក្រោយ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​រ៉​យ​ទ័​រ​តាមរយៈ​អ៊ី​ម៉ែ​ល​ថា ក្រុមការងារ​បោះឆ្នោត​សុចរិត ដែល​ទើប​បង្កើត​ថ្មី​នឹង​កំណត់​និង​ដោះស្រាយ​នូវ​ហានិភ័យ​ចំពោះ​ដំណើរការ​បោះឆ្នោត​របស់​ប្រទេស​អូស្ត្រាលី​។ អ្នកនាំពាក្យ​រូបនេះ​បាន​និយាយថា “​នេះ​គឺជា​វិធានការ​ប្រុងប្រយ័ត្ន​ទុកជាមុន​ដែល​នឹង​ចាំបាច់​ដើម្បី​ក្លាយទៅជា​បទដ្ឋាន​”​។​

កិច្ចប្រជុំ​ក្រុម​មេដឹកនាំ​ប្រទេស G7 នៅក្នុង​ប្រទេស​កាណាដា​ត្រូវបាន​គេ​រំពឹងថា​នឹង​គាំទ្រ​វិធានការ​ដើម្បី​ការពារ​ការបោះឆ្នោត​ប្រឆាំងនឹង​ការជ្រៀតជ្រែក​ពី​បរទេស​។​

សេចក្តីព្រាង​នេះ​ហាក់ដូចជា​និយាយ​បញ្ឆិតបញ្ឆៀង​បន្តិចបន្តួច​ចំពោះ​ការចោទប្រកាន់​ដោយ​សហរដ្ឋអាមេរិក​និង​រដ្ឋាភិបាល​នានា​នៃ​បណ្តា​ប្រទេស​សហភាព​អ៊ឺរ៉ុប​ដែលថា រុស្ស៊ី​បាន​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​របស់​ពួកគេ​។​យ៉ាងណាក្តី​ក្រុង​មូ​ស្គូ​បាន​បដិសេធ​ការចោទប្រកាន់​នេះ​។​

ការប្រកាស​អំពី​ក្រុមការងារ​របស់​អូស្ត្រាលី​បាន​កើតឡើង​ត្រឹមតែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​មុន​ការបោះឆ្នោត​បំពេញបន្ថែម​ចំនួន​៥​និង​ចំពេល​មានការ​ព្រួយបារម្ភ​នៅក្នុង​ប្រទេស​អូស្ត្រាលី​អំពី​ការជ្រៀតជ្រែក​របស់​ចិន​នៅក្នុង​ដំណើរការ​នយោបាយ​រប​ស់​ខ្លួន​។​

ការបោះឆ្នោត​បំពេញបន្ថែម​នឹង​ក្លាយជា​ការធ្វើ​តេស្ត​អំពី​ប្រជាប្រិយភាព​របស់​នាយក​រដ្ឋមន្ត្រី​លោក Malcolm Turnbull មុន​ការបោះឆ្នោត​ថ្នាក់ជាតិ​នៅ​ចុងឆ្នាំ​២០១៩​។​

ចំណង​ទំនាក់ទំនង​រវាង​ប្រទេស​អូស្ត្រាលី​និង​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់ខ្លួន​គឺ​ប្រទេស​ចិន បាន​ជួបប្រទះ​ភាពជូរចត់​ដោយសារ​សកម្មភាព​រប​ស់​ទីក្រុង​កង់​បេ​រ៉ា​ដើម្បី​បញ្ឈប់​ការជ្រៀតជ្រែក​ពី​អន្តរជាតិ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu