Ad Code

ក្រុម​គ្រូពេទ្យ​នៃ​អង្គការ​ស្ម័គ្រចិត្ត​ជុំវិញ​ពិភពលោក​ ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​គោក​រកា



ភ្នំពេញ ៖ ពិធី​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ របស់​ក្រុមគ្រូពេទ្យ​នៃ​អង្គការ​ស្ម័គ្រចិត្ត​ជុំវិញ​ពិភពលោក ជូន​ដល់​ប្រជាពលរដ្ឋ​សង្កាត់​គោក​រកា ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៨ ដែលមាន​ការចូលរួម​ពី លោក​ម៉ុម ជឹ​ន​ហ៊ុយ ប្រធាន​គណៈកម្មការ​នៃ​ព្រឹទ្ធសភា លោក​សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ លោក​ភក្តី ប្រធាន​គ្រូពេទ្យ​ស្ម័គ្រ និង​និង​ពេទ្យ​បរទេស​ជាច្រើនរូប​ទៀតផង​ដែរ។

ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​ចង់បាន របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដែល​ខ្វះខាត​ថវិកា​ក្នុង​ការ​ព្យាបាល​ជំងឺ ក្រុម​គ្រូពេទ្យ​នៃ​អង្គការ​ស្ម័គ្រ​ចិត្ត​ជុំវិញ​ពិភពលោក បាន​បើក​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​គោក​រកា ពេញ​មួយថ្ងៃ​តែម្តង​នៅក្នុង​វត្ត​ឈូក​វ៉ា​។



ថ្លែង​នៅក្នុង​ពិធី​បើក​ការពិនិត្យ​ និង ​ព្យាបាល​នេះ​លោក​ភក្តី ប្រធាន​គ្រូពេទ្យ​នៃ​អង្គការ​ស្ម័គ្រ​ចិត្ត​ជុំវិញ​ពិភព​លោក បាន​លើកឡើង​ថា យុទ្ធនាការ​នេះ​គឺជា​យន្តការ​សុខភាព​មួយ​ដ៏​សំខាន់​របស់​គ្រូពេទ្យ​នៃ​អង្គការ​ស្ម័គ្រ​ចិត្ត​ជុំវិញ​ពិភព​លោក ក្នុង​ការ​ចូល​រួម​ចំណែក​នៅក្នុង​សកម្មភាព​មនុស្ស​ធ​ម៌ ជាមួយនឹង​ការផ្តល់​ការព្យាបាល ការ​ប្រឹក្សា​និង​ការ​លើកកម្ពស់​សុខមាលភាព របស់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មាន​ជំងឺ​ទាំ​អស់​គ្នា ដោយ​ព្យាបាល​ឥតគិតថ្លៃ​ឡើយ​។



ចំណែក​លោក​សុខ សម្បត្តិ បាន​លើកឡើង​ថា សុខភាព​គឺ​សំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប ហើយ​ក្នុងនាម​លោក​ជា​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ លោក​និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ក្រុមគ្រូពេទ្យ​អង្គការ​ស្ម័គ្រ​ចិត្ត​ជុំវិញ​ពិភព​លោក ក្នុង​ការ​ចុះ​មកជួយ​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នេះ ហើយ​ការ​ព្យាបាល​នេះ​ប្រជាពលរដ្ឋ​គ្រប់រូប​ក៏​អាច​មក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ទូទៅ​បាន​ផងដែរ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ ក្នុង​នោះ​ផង​ដែរ​លោក​សុខ សម្បត្តិ ក៏​បាន​សូម​សំណូ​ម​ពរ​ដល់​លោក​ភក្តី ប្រធាន​ក្រុម​គ្រូពេទ្យ​អង្គការ​ស្ម័គ្រចិត្ត​ជុំវិញ​ពិភព​លោក មក​ពិនិត្យ​និង​ព្យាបាល​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ជា​បន្តបន្ទាប់​ទៀត បន្ទាប់ពី​គម្រោង​លើក​ទី​១​នេះ​ត្រូវ​បានបញ្ចប់​ហើយ​នោះ​។



ដោយឡែក​លោក​ម៉ុម ជឹ​ន​ហ៊ុយ បាន​មានប្រសាសន៍ថា សុខ​ភាពជា​ទន់​មួយ​ដ៏​សំខាន់​របស់​មនុស្ស​យើង​គ្រប់គ្នា មនុស្ស​យើង​បើ​សុខភាព​មិនល្អ​ហើយ គឺ​មិនអាច​ធ្វើ​បាន​ដូច​បំណង​នោះឡើយ​។ ដូច​មាន​ពាក្យ​គេ​និយាយ​តៗ​គ្នា​ថា ក្រ​កុំទាន់​ភ័យ​ប៉ុន្មាន​ទេ តែ​កុំ​ឲ្យ​តែ​មាន​សមាជិក​ក្នុង​ក្រុម​គ្រូសារ​ណា​ម្នាក់​ឈឺ​ឲ្យ​សោះ តែ​មាន​ជំងឺ​ហើយ​គឺ​ពិតជា​ពិបាក​ត្រួត​លើ​ពិបាក​ជាក់​ជាមិនខាន ហើយ​ជីវភាព​ក៏​មិន​មាន​ការវិវត្ត​ឲ្យ​បាន​ល្អ​ប្រសើរ​នោះ​ដែរ​។

លោក​បន្ត​ថា ការ​ធ្វើ​សកម្មភាព​មនុ​ស្សធម៌​នេះ និង​រីក​សាយភាយ​ពេញ​ប្រទេស​កម្ពុជា និង​ទូទាំង​ពិភពលោក ហើយ​លោក​រីករាយ​និង​សហការ ព្រមទាំង​សម្រួល​ដល់​ការពិនិត្យ និង​ព្យាបាល​នេះ​ឲ្យ​យ​បាន​រលូន​ដូច​ការគ្រោងទុក​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu