Ad Code

ក្រុម​ជើងឯក​ឆ្នាំ​ចាស់​បឹងកេត មិនទាន់​គិត​រឿង​បន្ថែម​សមាជិក​ថ្មី​ក្នុង​ទីផ្សា​ដោះដូរ​កីឡាករ​លើក​ទី​២



ក្រុម​ជើងឯក​ឆ្នាំ​ចាស់​បឹងកេត និង​ជា​ម្ចាស់​ជើងឯក​៣​សម័យកាល ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) មិនទាន់​ពិចារណា​រឿង​ដោះដូរ​កីឡាករ​នៅក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ជើង​ទី​២ នៅ​ចុងខែ​មិថុនា នេះ​នោះ​ទេ ដោយ​ក្លិប​អាច​ប្រើប្រាស់​កីឡាករ​ចាស់​ដែល​បាន​ចុះបញ្ជី​កាលពី​ជើង​ទី​១ គ្រប់គ្រាន់​ហើយ​។

លោក ហៅ សុជាតិ គ្រូបង្វឹក​របស់​ក្រុម​ដែល​មាន​ប្រភព​មកពី​ខេត្តកំពង់ចាម មួយ​នេះ​បាន​បញ្ជាក់​ថា «​មកដល់ពេលនេះ​យើង​មិនទាន់​បាន​សម្លឹង ឃើញ​កីឡាករ​ណា​ទេ ហើយ​យើង​ក៏​មិនទាន់​បាន​រៀប​ចំ​ដែរ ព្រោះថា​កីឡាករ​យើង​គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​លី​គ​កំពូល​កម្ពុជា​។ ចំពោះ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ គឺអាច​មាន​បញ្ហា​បន្តិចបន្តួច​តែ​ខ្ញុំ​ជឿ​ថា ​ពួកគាត់​អាច​លេង​បាន​»​។



​សូម​បញ្ជាក់​ថា ​យោង​តាម​លិខិតផ្លូវការ​ដែល​ចេញ​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) បាន​បញ្ជាក់​ថា ​ការដោះដូរ​កីឡាករ​ជើង​ទី​២​នេះ​ក្លិប​ជា​សមាជិក​ទាំង​១២ អាច​ផ្លាស់ប្តូរ​លើ​កីឡាករ​កម្ពុជា​៣​រូប និង​កីឡាករ​បរទេស​៣​រូប​។ គិត​ត្រឹម​ពេលនេះ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ធ្វើដំណើរ​ដល់​សប្តាហ៍​ទី​៨ ហើយ​ខណៈ​ជុំ​ទី​១​នៃ​រដូវ​កាល​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៤ ខែមិថុនា ខាងមុខ​។ តាម​គម្រោងការ​ប្រកួត​ជុំ​ទី​២​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៣០ ខែមិថុនា ហើយ​កីឡាករ​ថ្មីៗ​ដែល​ក្លិប​នីមួយៗ​ជា​សមាជិក​ទាំង​១២​ក្រុម​បាន​ចុះបញ្ជី​លើក​ទី​២​នេះ​នឹង​ចូល​លេង​បាន​។

​ចំណែក​លោក បែ មករា អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី ធ្លាប់បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក​ថា ​លោក​កំពុង​សម្លឹង​រក​កីឡាករ​ថ្មីៗ​បន្ថែម​ដើម្បី​ជំនួស​កៅអី​ដែល​កីឡាករ សុខ សុវណ្ណ និង​កីឡាករ ឃួន ឡា​បូ​រ៉ាវី ចាកចេញ​កាលពី​ពេល​ថ្មីៗ​។ ប៉ុន្តែ​នៅ​មិនទាន់​រកបាន​កីឡាករ​ជំ​នួន​នៅឡើយ​។ ចំណែក​រឿង​កីឡាករ ចាន់ វឌ្ឍនាកា វិញ​រូបគេ​នឹង​បន្តដំណើរ​ជាមួយ​ក្លិប​បឹងកេត ប្រសិនបើ​គេ​មិន​ចេញទៅ​បន្ត​អាជីព​នៅ​ក្រៅ​ប្រទេស​។ ប៉ុន្តែ​ពេលនេះ​នៅ​មិនទាន់​មាន​ការពិភាក្សា​ណាមួយ​នៅឡើយ​នោះទេ​។



​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​នឹង​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិល​ជុំ​ចំនួន​២​ជើង​មាន​២២​សប្ដាហ៍ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែល​មាន​ពិន្ទុ​ច្រើនជាងគេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។

ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែលមាន​សមាជិក​ចំនួន​១២​ក្រុម​។

យ៉ាង​ណា​ក្តី​បឹងកេត ត្រូវការ​ជ័យជម្នះ​ស្ទើរតែ​គ្រប់ការ​ប្រកួត​ដើម្បី​ប្រជែង​ជាមួយ​ក្រុម​កំពូល​តារាង​ណាហ្គា​វើ​ល​និង​ក្រុម​មួយ​ចំនួន​ទៀត​ដើម្បី​ឈរ​កំពូល​តារាង​រក្សា​តំណែង​ជើងឯក​ក្នុង​លី​គ​កំពូល​កម្ពុជា​។ ឆ្លងកាត់​៨​ប្រកួត​មកនេះ​បឹងកេត ឈ្នះ​បាន​៦​លើក​និង​ស្មើ​២​លើក ឈរ​លេខ​១​ក្នុង​តារាង​រួម​បណ្តោះអាសន្ន​ដែលមាន​១២​ក្រុម មាន​២០​ពិន្ទុ​ក្នុង​ដៃ​។ ប្រកួត​បន្ទាប់​បឹងកេត ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន លើ​ទីលាន​កីឡដ្ឋាន RSN Stadium វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៩ ខែមិថុនា ឆ្នាំ​២០១៨៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu