Ad Code

លោក ញឹក ប៊ុនឆៃ ក្លាយជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ​ជា​ផ្លូវការ ក្រោយ​សមាជ​ពេញ​មួយ​ព្រឹក



ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានរៀបចំ​ធ្វើ​សមាជ​របស់ខ្លួន​នៅ ដើម្បី​ជ្រើសរើស​ប្រធាន​គណបក្ស​ថ្មី ជំនួស​លោក សឹង គិរី ដែល​មាន​ជំងឺ​មិន​អាច​ដឹកនាំ​គណបក្ស​បាន ហើយ​បាន​លាឈប់ និង​ជ្រើសរើស​អនុប្រធាន​១​រូប ដែល​អង្គ​សមាជ​នេះ​ បាន​រៀបចំឡើង​នៅផ្ទះ​លោក ញឹក ប៊ុនឆៃ ដែល​ស្ថិតនៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយមាន​អ្នកចូលរួម​ប្រមាណ​៦០០​នាក់ ជា​តំណាង​មកពី​រាជធានី ខេត្ត ទាំង​២៥ ទូទាំងប្រទេស​។​

នៅក្នុង​សមាជ​នេះ ​បាន​សម្រេច​ជ្រើសរើស​ថ្នាក់ដឹកនាំ​គណបក្ស ដែលមាន​ដូចជា លោក​ទា ចំ​រ៉ាត់ ប្រធានកិត្តិយស​គណបក្ស​, លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​, លោក សឹង្ហ គី​រី ឧ​ត្ត​ម​ទីប្រឹក្សា​គណបក្ស​, លោក ទេព ន​ន្ន​រី អនុប្រធាន​គណបក្ស​, លោក អ៊ុំ សុម​ន្ថា អនុប្រធាន​គណបក្ស​, លោក សុខ វិសាល អគ្គលេខាធិការ​គណបក្ស​, លោក មូល ឈឿន អគ្គលេខាធិការ​រង​គ​ណ​បក្ស និង​លោក ភិន ផុន អគ្គលេខាធិការ​រង​គ​ណ​បក្ស៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu