Ad Code

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ថ្ងៃ​២៩​កក្កដា​ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ



ស្វាយរៀង​ ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​ ក្នុងនាម​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ខេត្តស្វាយរៀង​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ក៏​ដូច​សមាជិក​សមាជិកា​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​គ្រប់​ថ្នាក់​មូលដ្ឋាន​ទូទាំង​ខេត្ត​ទាំងអស់ អញ្ជើញ​ទៅ​ចូលរួម​ការបោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខនេះ​ពិសេស​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ឲ្យ សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី និង​ការបន្ត​ថែរក្សា​សន្តិភាព ទាំងស្រុង​ដែល​ធានា​បាន​ដល់​ការអភិវឌ្ឍ​​ឲ្យ​មានការ​រីកចម្រើន​ឥត​ឈប់ឈរ បន្ថែមទៀត។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន បាន​បានលើកឡើង​បែបនេះ ​ខណៈ​អញ្ជើញ​ចូលរួម​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​សមាជិក​ជាង​៣០០​នាក់​នា​ព្រឹក​ថ្ងៃ​សៅរ៍​១១​រោច​ ខែ​ជេស្ឋ ​ឆ្នាំច​សំរឹទ្ធិ​ស័ក ព .​ស​២៥៦២​ត្រូវ​នឹង​ថ្ងៃ​ទី​០៩ មិថុនា​ ឆ្នាំ​២០១៨​ស្ថិតនៅ​គណបក្ស​ស្រុក​កំពង់រោទិ៍​ខេត្ត​ស្វាយរៀង។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​ថ្លែងបន្តថា​ ក្រោយពី​ប្រទេសជាតិ​រួច​ផុតពី​សង្គ្រាម ដោយបាន​ចាប់ផ្តើម​អភិវឌ្ឍន៍​ប្រទេស​ពី​ចំណុចសូន្យ គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់ ដែលជា​ខ្នងបង្អែក​ធានាបាន នូវ​សុខសន្តិភាព និង​ជំរុញ​ការអភិវឌ្ឍ​​​ប្រទេស ឱ្យមាន​ការអភិវឌ្ឍ​រីកចម្រើន​មាន​អ្វីៗ​គ្រប់បែបយ៉ាង​រហូតមក​ដល់​បច្ចុប្បន្ន។ ការអភិវឌ្ឍ​​ប្រទេស​កម្ពុ​ជា​​​តាំងពី​បាត​ដៃទទេ​រហូត​មាន​ថ្ងៃនេះ​ពិតជា​បាន​ឆ្លងកាត់ ឧបសគ្គ​គ្រប់​ដំណាក់កាល តាំងពី​ប្រជាពលរដ្ឋ​មិនមាន​បាយ​ហូប​គ្រប់គ្រាន់ រហូតមកដល់​សព្វថ្ងៃ​មាន​ជីវភាព​សមរម្យ ការ​រស់នៅ​ប្រកបដោយ​សុខ​សាន​ត្រាណ ក្រោម​ដំបូល​សន្តិភាព​តែមួយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ដ៏​​ឆ្នើម​គ្មាន​ពីរ។

លោក ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​បន្តថា ដើម្បី​បន្ត​រក្សា​សន្តិភាព ជាពិសេស​ធានា​ដល់​ការអភិវឌ្ឍ​​ឲ្យ​មានការ​រីកចម្រើន​ឥត​ឈប់ឈរ សូម ឲ្យ​បងប្អូន​ទាំងអស់ ទៅ​ចូលរួម​ការបោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​២០​ដែល​នឹង​ជិត មកដល់​នា​ថ្ងៃ​២៩ ខែកក្កដា ២០១៨ ខាងមុខនេះ ដើម្បី​បន្ត​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី ក្នុងការ​ដឹកនាំ នាវា​កម្ពុជា ឆ្ពោះទៅកាន់​ត្រើយ​វិបុលភាព និង​វឌ្ឍនភាព​។​

ក្នុង​ពិធី​ជួប​សំណេះសំណាល​នា​ឪ​កាស​នោះដែរ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែង​បន្ថែម​យ៉ាងច្បាស់​ថា សេរីភាព ដែល​យើង​ទទួលបាន​ជាង​៣០​ឆ្នាំ​មកនេះ គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​តែមួយគត់ បាន​អភិវឌ្ឍន៍​ប្រទេសជាតិ​ពី​បាទ​ដៃទទេ ដោយ​ចាប់​ផ្តើមកសាង ស្តារ និង​ជម្រុញ​ការអភិវឌ្ឍន៍​ឱ្យមាន ការរីកចម្រើន មាន​អ្វីៗ​គ្រប់បែប​យ៉ាងដូច​សព្វ​ថ្ងៃនេះ​ដោយ​មិន​សន្យា​ខ្យល់ ដូច​អ្នកនយោបាយ​ប្រថុយ​ប្រ​ឋាន​មួយ​ចំនួន​នោះឡើយ។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែងបន្ត​ថា ដោយមាន​គោលការណ៍ និង​យុទ្ធសាស្ត្រ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​កិ​ក្តិ​បណ្ឌិត​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជាច្រើន​អាណត្តិ​ជាពិសេស​ក្នុង អាណត្តិ ទី​៥​នេះ​បាន​ជំរុញ​អភិវឌ្ឍន៍​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្ពាន​ថ្នល់ ផ្សារ សាលារៀន មន្ទីរពេទ្យ​វត្ត​អារាម គឺ​ទទួលបាន​សមិទ្ធផល​ជាច្រើន​កើតឡើង​ជា​ហូរហែរ​ជាក់ស្តែង​ផ្ដល់​ការអភិវឌ្ឍន៍ លើ​វិស័យ​គ្រប់​វិស័យ​មកដល់ពេលនេះ​។​

លោកស្រី​លឹម វាសនា​តំណាង​សមាជិក​បក្ស​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ស្រុក​ក្នុង​ខេត្តស្វាយរៀង​ ក៏​បានលើកឡើង​ថា ពួកគាត់ មានការ​សង្ឃឹម​ជឿជាក់​លើ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងខ្លាំង ព្រោះ​ក្រោយ​ថ្ងៃ​រំដោះ​៧ មករា ១៩៧៩ គឺ​មានតែ​គណបក្ស ប្រជាជន​កម្ពុជា​តែមួយគត់ បានធ្វើ​ឲ្យ​ពួក​កាត់​ចៀស​ផុតពី​សេចក្តីស្លាប់។

តំណាង​ដដែល​បាន​បន្ថែមថា ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុន សែន​ជា​ប្រធាន​បាន​ដឹកនាំ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពោរពេញ​ដោយ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជាពិសេស​ការ​ជំរុញ អភិវឌ្ឍន៍​នៅតាម​មូលដ្ឋា​ន ឲ្យ​មាន​ផ្លូវ មាន​ស្ពាន ផ្សារ សាលារៀន វត្ត​អារាម និង​ការ​ផ្តល់នូវ​សុវត្ថិភាព​នៅតាម​មូលដ្ឋាន​ជាដើម។ សរុប​មក​ ពួកគាត់​ទាំង​អស់​គ្នា ត្រូវតែ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឈរ​លេខ​រៀង​ទី​២០​នៅ​ថ្ងៃ​ទី​​២៩ ​កក្កដា​ខាងមុខនេះ​ដើម្បី​គាំទ្រ​សម្តេច​តេ​ជោ​ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី ក្នុង​អាណត្តិ​ទី​៦​នេះ​ ក៏​ដូច​អាណត្តិ​ក្រោយៗ​ទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu