Ad Code

យក​កូន​ពូថៅ ​កាប់​ត្រូវ​កំភួន​ដៃ​ប្រពន្ធ​ ត្រូវ​ប្រពន្ធ​ប្ដឹង​សមត្ថកិច្ច​ចាប់​ខ្លួន



ភ្នំពេញ ​៖ ​បុរស​ម្នាក់​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ បន្ទាប់ពី​បង្ក​ហិង្សា​យក​ពូថៅ​កាប់​ប្រពន្ធ​ឱ្យ​រង​របួស​ ហើយ​ត្រូវ​ប្រពន្ធ​ប្តឹង​កាលពី​ថ្ងៃ​សុក្រ ៩​រោច ខែ​ជេស្ឋ សំរឹទ្ធិស័ក​ ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៧ ខែ​មិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​និង​៣០​នាទី ​ត្រង់​ចំណុច​ផ្លូវ​រថភ្លើង ​ក្រុម​៨​ ភូមិ​ចុង​ខ្សាច់​ សង្កាត់​ទួលសង្កែ​១ ខណ្ឌ​ឫស្សីកែវ។

សមត្ថកិច្ច​ឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ វ៉ែន​ពៅ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ចំណែក​ប្រពន្ធ​ឈ្មោះ តុំស៊ី​ណា អាយុ​៣៦​ឆ្នាំ​ មុខរបរ​រើស​អេតចាយ ទាំង​២​នាក់​មាន​ទីលំនៅ ផ្ទះជួល ផ្លូវ​រថភ្លើង​ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សងែ្ក​១ ​ខណ្ឌ​ឫស្សីកែវ។

សមត្ថកិច្ច​ឱ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​០៧​ ខែ​មិថុនា ​ឆ្នាំ​២០១៨​ វេលា​​ម៉ោង​១២​និង​៣០​នាទី​ ជនរងគ្រោះ​និង​ជនបង្ក​ ​ត្រូវជា​បី្ត​ទំនាស់​គា្ន​ពី​រឿង​កូន​យំ ​ជនបង្ក​ត្រូវជា​បី្ត​ខឹង​ប្រពន្ធ​ ក៏​យក​កូន​ធុងបាស់​តូច​គប់​ទៅលើ​ប្រពន្ធ​ត្រូវ​ចំ​ថ្ងាស ​ទើប​ជនរងគ្រោះ​ពកូន​ដើរ​ចេញមក​ខាងក្រៅ​ផ្ទះ ​ក៏​ត្រូវ​ជនបង្ក​ជា​ប្តី​ដើរ​តាម​ពីក្រោយ​យក​កូន​ពូថៅ​កាប់​ត្រូវ​ចំ​សាច់ដុំ​ដើមដៃ​ខាងឆ្វេង​បណ្តាល​រងរបួស។

ចំពោះ​មុខ​ ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​ កំពុង​ធ្វើការ​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្ត​​​តាម​នីតិ​វិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu