Ad Code

អាជ្ញាធរ​ជាតិ​ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ឃុំ​ព្រះ​រំកិល



ស្ទឹងត្រែង​ ៖ ​​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការ​ត្រួតពិនិត្យ​ការអនុវត្ត​ផែនការ​ (​ភូមិ​ស​)​គ្មាន​គ្រឿងញៀន​ វត្ត​ដំរី​ស ឃុំ​ព្រះ​រំកិល​ នា​ថ្ងៃ​ទី​០៨ មិថុនា​ឆ្នាំ​២០១៨- អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កម្ពុជា​សហការ​ជាមួយ​សមត្ថកិច្ច​នៅ​ឃុំ​ព្រះ​រំកិល​ស្រុ​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​ បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​នៅ​ឆ្នាំ​២០១៨​នេះ​ជាពិសេស​ធ្វើ​ឲ្យ​ឃុំ​មួយ​នេះ​ក្លាយ​ជា​ភូមិ​ស​គ្មាន​គ្រឿងញៀន។

លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ មាស​ .​វិ​រិ​ទ្ធ​ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​មានប្រសាសន៍ថា ​ ៖​ កិច្ច​សហប្រតិបត្តិការ​នេះ ​កម្លាំង​ការពារ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន និង​អាជ្ញាធរ​ភូមិ​ឃុំ​ត្រូវ​ធ្វើ​ការ​ឲ្យ​ជិតស្និទ្ធ​ជាមួយគ្នា​បន្ថែម​ទៀត ​ដើម្បី​ធ្វើ​ឲ្យ​ភូមិ​គោលដៅ​មាន​ភូមិសាស្ត្រ​នៅជាប់​ព្រំដែន​ គ្មាន​គ្រឿងញៀន។

លោកនាយ​ឧ​ត្ត​ម​សេនីយ៍​មានប្រសាសន៍​បន្ថែមថា ​៖​ ដើម្បី​ឲ្យ​ផែនការ​របស់​យើង​កាន់​តែមាន​ប្រសិទ្ធភាព​ សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំង​កម្ពុជា​-​ឡាវ​-​ត្រូវ​បង្កើន​ការ​ផ្តល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​បង្ការ​ទប់ស្កាត់​ពី​ចម្ងាយ ពិសេស​អាជ្ញាធរ​ឃុំ​សង្កាត់​ដែល​នៅ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​។​

លោក​យង់​សុ​វ​ឌ្ឍ​នា​អភិបាលរង​ខេត្តស្ទឹងត្រែង​មានប្រសាសន៍ថា ​៖​ នៅ​ឆ្នាំ​២០១៧​ ក៏​ដូចជា​នៅ​ដើមឆ្នាំ​២០១៨​នេះ លេខាធិការដ្ឋាន​ខេត្ត អាជ្ញាធរ​ក្រុង​ស្រុក ឃុំ សង្កាត់ គណៈកម្មការ​ត្រួតពិនិត្យ​គ្រឿងញៀន​ សមត្ថកិច្ច​ពាក់ព័ន្ធ​ បានធ្វើការ​រួមគ្នា​ជា​ពហុ​វិស័យ។

លោក​អភិបាលរង​បន្តថា ​៖​ ការងារ​រួមគ្នា​នេះ​ យើង​បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​អំពី​ផល​ប៉ះពាល់​ការ​គ្រោះថ្នាក់​នឹង​ច្បាប់​ស្តីពី​គ្រឿងញៀន​សរុប​បាន​ជិត​៤០០​លើក​ និង​មាន​អ្នកចូលរួម​ជិត​ជាង​៤​ម៉ឺន​នាក់។​

លោក​ថា ​៖​ ជាមួយគ្នានេះ​កម្លាំង​សហការ​នៅតែ​បន្តធ្វើ​ការបង្ក្រាប ស្រាវជ្រាវ រក​ជនសង្ស័យ​លួចលាក់​-​រក្សា​​ទុក​- ជួញដូរ និង​ប្រើប្រាស់​- ធ្វើ​ឲ្យ​ភូមិ​គោលដៅ​យើង​ក្លាយជា​ភូមិ​ស​គ្មាន​គ្រឿងញៀន​និង កុំ​ឲ្យ​មាន​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ ចាញ់បោក​តាម​ការ​ញុះញង់​របស់​មេខ្លោង។

សូមបញ្ជាក់ថា ​៖ ​បញ្ហា​គ្រឿងញៀន​នេះ​ខេត្តស្ទឹងត្រែង​នៅតែ​មាន​បន្ទុក​ធ្ងន់​នៅឡើយ​ដោយសារតែ​ភូមិសាស្ត្រ​ខេត្ត​មាន​លក្ខណៈ​ស្មុគស្មាញ ជា​តំបន់ ព្រៃភ្នំ ទន្លេ និង​មាន​ច្រក​របៀង​ច្រើន​នៅ​តាម​ព្រំដែន​កម្ពុជា​ឡាវ (​ផ្លូវគោក​ផ្លូវទឹក​)​ ដែល​អំណោយផល​ល្អ​សម្រាប់​ពួក​ឧក្រិដ្ឋជន​ចរាចរ​ដឹកជញ្ជូន​និង​លួចលាក់​នាំ​គ្រឿងញៀន​ឆ្លងកាត់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu