ភ្នំពេញ ៖ ដោយការគិតគូរខ្ពស់ពីសុខទុក្ខរបស់កូនចៅ ដែលមានជំងឺឈឺថ្កាត់នោះ នៅថ្ងៃសុក្រ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័កព ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៨:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានដឹកនាំមន្ត្រីក្រោមឱវាទរដ្ឋបាលខណ្ឌដូនពេញ ចុះសួរសុខទុក្ខ លោក ខឹម វាសនា ប្រជាការពារខណ្ឌដូនពេញ (ប្រធានគោលដៅពល០៦) ដែលមានជំងឺរលាកទងសួតកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងពេលចុះសួរសុខទុក្ខកូនចៅ ដែលកំពុងតែព្យាបាលជំងឺរលាកទងសួតនោះដែរ លោកអភិបាលខណ្ឌដូនពេញក៏បានទុកពេលឲ្យលោក ខឹម វាសនា ត្រូវសម្រាកព្យាបាលឲ្យឆាប់បានជាសះស្បើយពីជំងឺនេះ និងបានចូលបម្រើការងារជូនប្រជាពលរដ្ឋតទៅទៀត។
ជាមួយគ្នានោះដែរលោក អភិបាលបានឧបត្ថម្ភ ផ្លែឈើចំនួន០១កន្ត្រក និង ថវិកាចំនួន៨០០,០០០រៀល ផងដែរ។ មិនតែប៉ុណ្ណោះលោក អភិបាលខណ្ឌដូនពេញក៏បានឧបត្ថម្ភ ថវិកា ដល់លោកយាយម្នាក់ដែលកំពុងសម្រាកក្នុងបន្ទប់ជាមួយគ្នា និងលោកខឹម វាសនាថវិកាចំនួន២០០,០០០រៀល ព្រមទាំងសូមឲ្យពួកគាត់ទាំងអស់គ្នានេះឆាប់ជាសះស្បើយឡើងវិញផងដែរ៕
Source: Kampuchea Thmey Daily
0 Comments