Ad Code

សម្ដេច​ប្រធាន​រដ្ឋសភា​ ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា



ភ្នំពេញ​ ៖​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិថុនា​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ ដើម្បី​ពិនិត្យ​លើ​សំណើសុំ​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ចំនួន​ពីរ។

តាមរបៀប​វារៈ​នៃ​កិច្ចប្រជុំ​សេចក្ដី​ព្រាងច្បាប់​ចំនួន​ពីរ​នោះ​រួមមាន ​៖ ១-​ការពិនិត្យ​សំណើ​សុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​ក្រុមហ៊ុន ​ស្នេ​ថេ​ក ខូ អិ​ល​ធី​ឌី​។ ទី​២-​ការពិនិត្យ​លើ​សំណើសុំ​អនុម័ត​នូវ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​ក្រុម​ហ៊ុន ខេ​ម​បូ​ឌា អ៊ិ​ន​ធើ​ណេ​ស្យូ​ណ​ល អ៊ិន​វេ​ស្ត​មែន ឌី​វើ​ឡុ​ប​មែន​គ្រុប៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu