Ad Code

រិ​ទ្ធ ភូ​លូ និង ឯម ឡេង​លី ឈ្នះ​ថៃ​ដោយ​ពិន្ទុ​ដូចគ្នា



អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ​បាន វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Senmuengnoy Por. Awthalebangsare ដោយ​ពិន្ទុ ក្នុង​ការជួប​ប្រកួត​គ្នា​ទម្ងន់​៦០ គ​.​ក្រ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃអាទិត្យ ទី​១០​ ខែ​មិថុនា​ ឆ្នាំ​២០១៨។

Senmuengnoy នៅក្នុង​ការប្រកួត​ទឹក​ទី​១ គេ​មានប្រៀប​ឈ្នះ​លើ រិ​ទ្ធ ភូ​លូ ដោយ​សន្ធាប់​វាយ​ទៅលើ​ភូ​លូ សឹងតែ​ការពារ​មិនបាន ។ ប៉ុន្តែ​ចាប់ពី​ទឹក​ទី​២ ដល់​ទឹក​ទី​៥ Senmuengnoy បាន​ចាញ់​ប្រៀ​បរិ​ទ្ធ ភូ​លូ​វិញ ។ ក្នុង​ទឹក​ទី​២ Senmuengnoy ត្រូវ​អាជ្ញាកណ្តាល​រាប់​៨​ដោយសារ​ត្រូវ​កណ្តាប់ដៃ​របស់​ភូ​លូ ហើយបី​ទឹក​ចុងក្រោយ​អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​ចាញ់​ភូ​លូ​ដែរ ដែល​ធ្វើអោយ​ចប់​ការប្រកួត​រិ​ទ្ធ ភូ​លូ ឈ្នះ Senmuengnoy ដោយ​ពិន្ទុ ។​

ចំពោះ ឯម ឡេង​លី អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ គេ​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Laypayak Phumpanmoung ដោយ​ពិន្ទុ​ដែរ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ ។ ពួកគេ​ទាំងពីរ​នាក់ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧០​គីឡូក្រាម ។

Laypayak គេ​ខ្ពស់ជាង​ឡេង​លី​ទៅទៀត តែដោយសារ​ចិត្ត​ប្រដាល់​មិនសូវ​ធំ​ដូច​ឡេង​លី ទើប​វាយ​ចាញ់​ដោយ​ពិន្ទុ​បែបនេះ ។ ឡេង​លី គេ​វាយ​សម្រុក​ដោយ​កណ្តាប់ដៃ កែង និង​ទាត់​ទៅលើ Laypayak មិន​ទុកអោយ​ថៃ​រូបនេះ វាយ​គេ​មុន​នោះឡើយ ។​ដូច្នេះហើយ ទើប​ឡេង​លី​ឈ្នះ Laypayak ដោយ​ពិន្ទុ ។​

ឡេង​លី គេ​មាន​កំនត់ត្រា​ប្រកួត​ទើបតែ​៣៥​លើក​ប៉ុណ្ណោះ តែ​គេ​វាយ​ឈ្នះ​២៧​លើក​ទៅហើយ ដោយ​ចាញ់​តែ ០៧ លើក​និង​ស្មើ​០១​លើក​ប៉ុណ្ណោះ ខ​ណះ Laypayak​គេ​មាន​កំនត់ត្រា​ប្រកួត​រហូតដល់​៩៧​លើក​ឯណោះ ។​មុន​មកជួប Laypayak នេះ ឡេង​លី បាន​ផ្តួល​អ្នក​ប្រដាល់​រុស្សី​Arthur Shushinsky អោយ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​៣ ។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ចាន់ វ៉ា​រិ​ទ្ធ ក្លិប​និរោធ​មានជ័យ ប្រកួត​ចាញ់​កំពែង ខ្មៅ សមាគម​ប្រដាល់​ក្រសួងកសិកម្ម​ដោយ​ពិន្ទុ ៕
​ចាន់ ស៊ី​ណាត សងសឹក Birkban មិនបាន​សម្រេច ឯ នូវ ដា​រ៉ូ ចាញ់ Jaisingha ដោយ​ពិន្ទុ​

​អ្នក​ប្រដាល់​កម្ពុជា​ចាន់ ស៊ី​ណាត ក្លិប​និរោធ​មានជ័យ​និង​នូវ ដា​រ៉ូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ បាន​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ​ដូចគ្នា កាលពី​ជួប​ប្រកួត​គ្នា កាលពី​ល្ងាច​ថ្ងៃទី ១០ មិថុនា ២០១៨ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នេះដែរ ។

ចាន់ ស៊ី​ណាត ត្រូវគេ​ផ្តល់​ឪ​កាស​អោយ​ជួប​ប្រកួត​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ថៃ​Birkban klamuengpetch ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ។​ប៉ុន្តែ​ការសង​សឹក​របស់គេ ពុំបាន​សម្រេច​នោះឡើយ ដោយ​វាយ​ចាញ់ Birkban ដោយ​ពិន្ទុ​ទៀត ។ ពួកគេ​ទាំងពីរ​នេះ ធ្លាប់​ជួបគ្នា​ម្តង​ហើយ កាលពី​ថ្ងៃទី​០៥​វិច្ឆិកា​២០១៧​កន្លងមក ដោយ​ស៊ី​ណាត​ចាញ់​ពិន្ទុ Birkban ។

ស៊ី​ណាត ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើងចាស់ ព្រោះ​គេ​ធ្លាប់​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​៤៤​លើក​ហើយ ហើយក៏​ជា​អ្នក​ប្រដាល់​ដែលមាន​បទពិសោធន៍​ច្រើន​ដែរ ។ ឯ​Birkban ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី ទើប​មក​ប្រកួត​ជាមួយ​ចាន់ ស៊ី​ណាត​លើក​មុននេះ​ទេ ។

ចំពោះ នូវ ដា​រ៉ូ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ គេ​ក៏​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ​Jaisingha Chheangmai Academy ដោយ​ពិន្ទុ​ដែរ ក្នុងការ​ជួបគ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម ។ បើតាម​ពិនិត្យ​កម្រិត​សមត្ថភាព​បច្ចេកទេស​និង​កាយសម្បទា​របស់​ពួកគេ​ទាំងពីរ​នេះ គេ​មិន​រំពឹងថា Jaisingha អាច​វាយ​ឈ្នះ​នូវ ដា​រ៉ូ នោះទេ តែ​ផ្ទុយទៅវិញ​នូវ ដា​រ៉ូ ចាញ់ Jaisingha ទៅវិញ ។

ដោយឡែក សុខ វិ​រៈ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង បាន​ផ្តួល​មាឃ សុវណ្ណារ៉ា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី នៅក្នុង​ទឹក​ទី​២ ហើយ​ឡៅ ផា​នាថ​អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ ប្រកួត​ចាញ់ ម៉ន វិចិត្រ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​ដោយ​ពិន្ទុ ។ ចំណែក សុខ ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​អេ​លី​ត​គុន​ខ្មែរ បាន​វាយ​ឈ្នះ​សល់ សំណាង អ្នក​ប្រដាល់​ក្លិប​ម៉ៃ​ទី​ក្រាំង​យ៉ូ​វ ក្នុង​ទឹក​ទី​៣៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu