Ad Code

ឈុត សេរី​វ៉ាន់​ថង រកបាន​៣​ពិន្ទុ ខ​ណៈ​ធន មករា បាន​១​ពិន្ទុ ក្នុង​ជម្រុះ​ខ្សែក្រវាត់​Carabao ជុំ​ដំបូង​នៅ​SEATV



ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Carabao រដូវ​កាល​ទី​៦ ទម្ងន់​៥៧ គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEA TV កាលពី​រសៀល​ថ្ងៃទី​០៩​ ខែ​មិថុនា​ ឆ្នាំ​២០១៨ ដែលជា​ការប្រកួត ជុំ​ទី​១​នោះ អ្នក​ប្រដាល់​កម្ពុជា ឈុត សេរី​វ៉ាន់​ថង ក្លិប​រា​ហ៊ូ​កីឡា​ខេត្តបាត់ដំបង គេ​រកបាន​៣​ពិន្ទុ ខ​ណៈ​ដែល​អ្នក​ប្រដាល់​ធន មករា សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ បាន​១​ពិន្ទុ។

​ឈុត សេរី​វ៉ាន់​ថង គេ​បាន​វាយ​ឈ្នះ Phach Yaksou ដាច់​តែម្តង ក្នុងការ​ប្រកួត​៥​ទឹក​នោះ​។​ចៅក្រម​ទាំង​៥​រូប សុទ្ធតែ​ផ្តល់​ពិន្ទុ​ឲ​ឈុត សេរី​វ៉ាន់​ថង ឈ្នះ​ទាំង​៥​រូប ។​ដូច្នេះ សេរី​វ៉ាន់​ថង គេ​ទទួលបាន​៣​ពិន្ទុ ហើយ Phach Yaksou បាន​១​ពិន្ទុ ។​

Phach Yaksou គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​៥៧​លើក ឈ្នះ​៥០​លើក ចាញ់​០៧ លើក​មិនដែល​ស្មើ ។ ចំណែក ឈុត សេរី​វ៉ាន់​ថង គេ​មាន​កំនត់ត្រា​ប្រកួត​៥៤​លើក ឈ្នះ​៤៧​លើក ចាញ់​០៦​លើក និង​ស្មើ​០១​លើក ។

ចំពោះ ធន មករា គេ​ប្រកួត​ចាញ់​Theap Kao ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ ។ ធន មករា ចាញ់ Theap Kao ៤​ទល់​១ ពោ​ក​គឺ​ក្នុងចំណោម​ចៅក្រម​ទាំង​៥​រូប មាន​៤​រូប​បានផ្តល់​ពិន្ទុ​ឲ្យ​ថៃ​ឈ្នះ និង មាន​ម្នាក់​ផ្តល់​ពិន្ទុ​ឲ្យ​ធន មករា​ឈ្នះ ។

មករា គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៩​លើក ឈ្នះ​៤៥ លើក ចាញ់​០៤​លើក និង​ស្មើ​០២​លើក ឯ Theap Kao Phach Yaksou វិញ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦០​លើក ឈ្នះ​៤៩​លើក ចាញ់​១០​លើក និង​ស្មើ​ពិន្ទុ ០១ លើក ។

ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ សុខ សា​វិ​ន អ្នក​ប្រដាល់​ក្លិប​អេ​លី​ត​គុន​ខ្មែរ បាន​ផ្តួល តាំង សីហា អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០ អោយ​សន្លប់​ក្នុង​ទឹក​ទី​២ ។ លី តឿន អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ ប្រកួត​ចាញ់​ឈាន រស្មី អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ដោយ​ពិន្ទុ ៕

មាស ច័ន្ទ​មាន​ចាញ់ Kev Kangvan ឯ អ៊ុំ ចំរើន ជួប Julien
​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ពីរ​នាក់ ដែល​ឡើង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​នៅក្នុង​កម្មវិធី​ប្រកួត​ប្រដាល់​ជាល​ក្ខ​ណះ​មិត្តភាព​អន្តរជាតិ Boostrong Fighter On Fire នៅលើ​សង្វៀន​SEATV ថ្ងៃទី​០៩​មិថុនា​២០១៨​នោះ គឺ​វាយ​ចាញ់​ទាំងពីរ​នាក់ ។​
​ក្នុងនោះ មាស ច័ន្ទ​មាន អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ គេ​ប្រកួត​ចាញ់ អ្នក​ប្រដាល់​ថៃ Kev Kangvan ដោយ​ពិន្ទុ ឯ អ៊ុំ ចំរើន ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ត្រូវ​អ្នក​ប្រដាល់​បារាំង Julien វាយ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​២ បន្ទាប់ពី​រាប់​៨​ពីរដង​ក្នុង​មួយ​ទឹក​នោះ ។

ចំពោះ ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ វៀត ប៊ុន​ឌឿ​ន អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ បាន​ផ្តួល​កូយ ឡាយ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ អោយ​សន្លប់​ក្នុង​ទឹក​ទី​៣ ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០ គីឡូក្រាម៕

ចាន់ ប៊ុន​លាភ ចាញ់ Chhuok chhai ទៀត ខ​ណះ​សូត្រ ប៊ុន​ធី ផ្តួល​ថៃ​អោយ​សន្លប់​ក្នុង​ទឹក​១
ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ ដែល​ឡើង​សងសឹក​អ្នក​ប្រដាល់​ថៃ​Chhuok Chhai ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​មិត្តភាព​កម្ពុជា​-​ថៃ នៅលើ​សង្វៀន Wurkz ដែល​បើក​ជា​លើកដំបូង​នៅ​SEATV នា​រសៀល​ថ្ងៃអាទិត្យ​ទី​១០​មិថុនា​២០១៨​នោះ បាន​បរាជ័យ ។​

អ្នក​ប្រដាល់​ជើងចាស់ ចាន់ ប៊ុន​លាភ ត្រូវ​អាជ្ញាកណ្តាល​បញ្ឈប់​លែង​ឲ្យ​ប្រកួត​ក្នុង ទឹក​ទី​៤ ដោយសារតែ​ទៅ​មិន​រួច​ជាមួយ Chhuok Chhai ក្រោយពី Chhuok Chhai វាយ​ឡើង​ទក់​សាច់​នោះ ។

​ចំពោះ សូត្រ ប៊ុន​ធី អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក គេ​បាន​ប្រើពេល​មិន​ដល់​មួយ​ទឹក​ទេ ផ្តួល​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី Dav Oudorn អោយ​សន្លប់​ក្នុង​ទឹក​ទី​១ ។ ពួកគេ​ជួប​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ Dav Oudorn សន្លប់​ក្រោម​ជង្គង់​របស់​ប៊ុន​ធី ។​

ចំពោះ​ការប្រកួត​រវាង​ខ្មែរ​និង​ខ្មែរ​វិញ ម៉ន ភី​រម្យ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប្រកួត​ចាញ់ សយ សី អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​ពោធិ​សែន​ជ័យ​ដោយ​ពិន្ទុ​ហើយ​សេក គឹម​សាន្ត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ប្រកួត​ចាញ់ ង៉ែត វុ​ធ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១​ដោយ​ពិន្ទុ​ដែរ ៕

វ៉ែន សុវណ្ណ វាយ​ឈ្នះ​ជប៉ុន​Takaya ដោយ​ពិន្ទុ​
​វ៉ែន សុវណ្ណ អ្នក​ប្រដាល់​ជើងចាស់​ក្លិប​កងកេង​មាន​រិ​ទ្ធ មកពី​ខេត្តបាត់ដំបង បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ជប៉ុន​Takaya ដោយ​ពិន្ទុ ក្នុង​ការជួប​ប្រកួត​គ្នា​នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១០​មិថុនា ២០១៨ នៅលើ​សង្វៀន​Boostrong Fighter On Fire របស់​SEATV ។

វ៉ែន សុវណ្ណ និង Takaya ប្រកួត​គ្នា​ប្រាំ​ទឹក​ពេញ ។​ការ​ឈ្នះ​របស់​សុវណ្ណ គឺមាន​លក្ខ​ណះ​លំបាក​ដែរ​ទេ ព្រោះ​អ្នក​ប្រដាល់​ជប៉ុន Takaya នេះ គេ​ចេះ​ស្នៀត​ប្រដាល់​ស្ទាត់ជំនាញ​គួរសម​ដែរ ដោយសារ​គេ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ។​

ជើង​ថ្មី​ជប៉ុន​រូបនេះ មាន​ប្រវត្តិ​លើ​រេញ តែ​៤៣​លើក​ប៉ុណ្ណោះ ក្នុងនោះ​វាយ​ឈ្នះ​៣៤​លើក ចាញ់​០៩​លើក មិនដែល​ស្មើ ។​

នី​ម នន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ផ្តួល​ផាត សូ​ដា អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ក្នុង​ទឹក​ទី​៤ ។​ចំណែក អ្នក​ប្រដាល់​ជើង​ថ្មី​ធន់ អៀង​ឡៃ សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ វាយ​ឈ្នះ​អ្នក​ប្រដាល់​ជើង​ថ្មី​ដូចគ្នា​អាន ទាវ ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ដោយ​ពិន្ទុ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu