ភ្នំពេញ ៖ តារាសម្តែងសិចស៊ីល្បីកក្រើកពេញបណ្តាញសង្គមនាពេលកន្លងមក សេង សូណា ថ្មីៗនេះ បានប្រកាសយ៉ាងភ្ញាក់ផ្អើលពីគោលបំណង និងចេតនាចង់បានប្តីនិងកូន ខណៈប្រមាណ១ឆ្នាំមុន ធ្លាប់បែកធ្លាយដំណឹងមានកូនអត់ប្តីម្តងរួចហើយនោះ។
តារាសម្តែងសិចស៊ីនាង សេង សូណា ត្រូវបានគេកត់សម្គាល់ឃើញថា បន្ទាប់ពីនាងបាត់ មុខ ពីសង្គមសិល្បៈអស់រយៈពេលយូរឆ្នាំមកនេះ ពុំត្រូវបាននរណាម្នាក់បានដឹងច្បាស់ទេថា តើតារា ស្រីស្រស់រូបនេះ បានទៅសំងំលាក់ខ្លួនពួនអាត្មាដោយសារមានបញ្ហាអ្វីឲ្យពិតប្រាកដនោះឡើយ។ ប៉ុន្តែយ៉ាងណាមិញ ក្រោយពីបាត់ខ្លួនអស់មួយរយៈពេលធំមកនោះ នាងក៏បាន បង្ហាញវត្តមានឡើងវិញជាថ្មីដោយនាំមកជាមួយនឹងភាពភ្ញាក់ផ្អើល ខណៈតារារូបនេះ បានថតបញ្ចេញរូបសិចស៊ីបង្ហាញគល់សុដន់ស្ទើរឃើញទាំងស្រុងបង្អួតដល់មហាជនជាសាធារណៈដើម្បីទាញយកការចាប់អារម្មណ៍ និង ការគាំទ្រឡើងវិញ។
ត្បិតតែយ៉ាងនេះក៏ដោយ កាលនោះនាង សេង សូណា ក៏ធ្លាប់ត្រូវរង់នូវព្រនង់រិះគន់យ៉ាងចាស់ដៃពី សំណាក់មហាជនជុំវិញការបង្ហាញភាពសិចស៊ីស្ទើរលេចចុងសុដន់ទាំងកណ្ដាលវាលទម្រាំនឹងស្តារបានមកវិញនូវភាពល្បីឈ្មោះ ដោយការយកភាពសិចស៊ីដណ្តើមយកចំណែកទីផ្សារសិល្បៈសម្តែង។ ប៉ុន្តែទន្ទឹមនឹងភាពជោគជ័យឡើងវិញនេះដែរ ថ្មីៗនេះក៏បែកធ្លាយដំណឹងដ៏រសើបមកថា តារាសិចស៊ី សេង សុណា ធ្លាប់មានកូនប្រុសម្នាក់រួចទៅហើយជាមួយបុរស អាណិកជនខ្មែរក្រៅស្រុក។
យ៉ាងណាមិញក្រោយពេលផ្ទុះដំណឹងមានកូនម្តងហើយក៏ពិតមែនកាលពីអំឡុងខ្ទង់ឆ្នាំ២០១៤ ប៉ុន្តែពេលនេះក៏ស្រាប់តែស្រីស្រស់ សេង សូណា ប្រកាសក្តែងៗជាថ្មីទៀតថា នាងពិតជាចង់បានកូននិងប្តីដើម្បីថ្នាក់ថ្នមរួមរស់សាងសុភមង្គលស្នេហាជាមួយគ្នាខ្លាំងណាស់។ សេង សូណា បានពោលថាចង់បានកូន តែមិនដឹងថា ដើររកស្វាមីនៅឯណា។
ទាក់ទងដំណឹងនេះដែរកម្ពុជាថ្មីនៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានព្យាយាមទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទទៅតារាស្រីរូបស្រស់ សេង សូណា ជាច្រើនដងដែរ។ ប៉ុន្តែមិនអាចភ្ជាប់ការទាក់ទងដើម្បីសុំការបំភ្លឺនៅឡើយទេ៕
Source: Kampuchea Thmey Daily
0 Comments