ទីក្រុងកាប៊ុល ៖ ទាហានអាហ្វហ្គានីស្ថាន និងពួកសកម្មប្រយុទ្ធតាលីបង់ បានប្រារព្ធនូវបទឈប់បាញ់គ្នា ដែលមិនធ្លាប់មានពីមុនមក នៅចុងបញ្ចប់នៃរដូវតមអាហារ ឬបុណ្យរ៉ាម៉ាដាន ជាមួយនឹងការចាប់ដៃគ្នា និងអោបគ្នាទៅវិញទៅមក។
ពួកតាលីបង់ បានប្រកាសពីបទឈប់បាញ់រយៈពេល ៣ថ្ងៃ ដ៏ភ្ញាក់ផ្អើលមួយ ចំថ្ងៃឈប់សម្រាកនៃពិធីបុណ្យប្រពៃណី អ៊ីដ (Eid) ដោយលើកលែងតែកងកម្លាំងបរទេស ដែលត្រួតស៊ីគ្នាលើបទឈប់បាញ់ របស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន រហូតដល់ថ្ងៃពុធ។
វីដេអូនិងរូបភាព បង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញថា ទាហានទាំងអស់សប្បាយរីករាយ និងទាហានតាលីបង់ បានឱបគ្នាទៅវិញទៅមក ហើយបានផ្លាស់ប្តូរការស្វាគមន៍ ក្នុងថ្ងៃបុណ្យ Eid នៅក្នុងខេត្ត Logar ខាងត្បូងទីក្រុងកាប៊ុល និង Zabul នៅភាគខាងត្បូង និងភាគកណ្តាល Maidan Wardak ។
អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រទេសអាហ្វហ្គានីស្ថាន លោក Masood Azizi បាននិយាយថា បទឈប់បាញ់គ្នា កំពុងត្រូវបានត្រួតពិនិត្យ នៅទូទាំងប្រទេស។
លោកបានប្រាប់រ៉យទ័រថា “សំណាងល្អ មិនមានការវាយប្រហារនោះទេ”។
អភិបាលនៅ Helmand, Kandahar និង Zabul បាននិយាយថា ភាគីទាំងពីរប្រកាន់ខ្ជាប់នូវបទឈប់បាញ់គ្នា ហើយថាមិនមានរបាយការណ៍ អំពីអំពើហិង្សាទេ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
សមាជិកក្រុមសិទ្ធិមនុស្ស បានរៀបចំកិច្ចប្រជុំខ្លីមួយ រវាងកងកម្លាំងអាហ្វហ្គានីស្ថាន និងអ្នកបះបោរតាលីបង់ នៅទីក្រុងហេលម៉ាន។ Laskargah ដែលជាកន្លែងពួកតាលីបង់ បានបញ្ជូនការវាយប្រហារជាបន្តបន្ទាប់ ដល់កងកម្លាំងរដ្ឋាភិបាលនៅឆ្នាំនេះ។
បុរសនិងស្ត្រី បានប្រមូលផ្តុំគ្នានៅជុំវិញពួកយុទ្ធជន និងក្រុមតាលីបង់ ហើយបានជំរុញឲ្យពួកគេ ឱ្យរក្សាអាវុធរបស់ពួកគេទៅម្ខាង មុនពេលពួកគេឱបគ្នាទៅវិញទៅមក។
លោក Qais Liwal ជានិស្សិតមហាវិទ្យាល័យម្នាក់នៅ Zabul បាននិយាយថា "វាជាថ្ងៃបុណ្យ Eid ដ៏សន្តិភាពបំផុត។ ជាលើកដំបូង យើងមានអារម្មណ៍ថា មានសុវត្ថិភាព។ វាពិតជាពិបាកក្នុងការរៀបរាប់ ពីអារម្មណ៍ដ៏សប្បាយរីករាយមួយនេះ”។
បទឈប់បាញ់គ្នា បានកើតមានស្របគ្នាជាមួយនឹង ការចាប់ផ្តើមនៃការប្រកួតបាល់ទាត់ពិភពលោក និងសង្ឃឹមថា នឹងមានការបោះឆ្នោតនៅក្នុងឆ្នាំនេះ សម្រាប់សន្តិភាព ដែលមានរយៈពេលយូរជាង ពីរបីថ្ងៃ បន្ទាប់ពីអស់ជាច្រើនខែ នៃការថមថយសន្តិសុខ ជាពិសេសនៅក្នុងទីក្រុងកាប៊ុល។
ពួកតាលីបង់ កំពុងប្រយុទ្ធប្រឆាំងនឹង កងកម្លាំងណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលរួមបញ្ចូលនៅក្រោមបេសកកម្មគាំទ្រការបោះឆ្នោត និងរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីស្ដារសារៀ ឬច្បាប់អ៊ីស្លាម បន្ទាប់ពីការបណ្តេញចេញ ដោយកងកម្លាំងដឹកនាំដោយ សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០១ ។
ក្រុមគាំទ្រការដោះស្រាយ បាននិយាយថា វាគឺជាក្តីសង្ឃឹម ដែលពួកតាលីបង់ អនុវត្តបទឈប់បាញ់គ្នារបស់ពួកគេ ហើយយើងសង្ឃឹមថា ការផ្អាកនេះ នាំឱ្យមានកិច្ចសន្ទនា និងការរីកចំរើនលើការផ្សះផ្សា៕
[caption id="attachment_930204" align="aligncenter" width="700"]
Source: Kampuchea Thmey Daily
0 Comments