អស់រយៈពេល៣ខែមកហើយ ក្រុមជម្រើសជាតិប្រេស៊ីលព្រួយបារម្ភថា វានឹងមិនកើតឡើងនោះទេ ប៉ុន្តែកីឡាករ Neymarនឹងចូលរួមលេងជាមួយមិត្តរួមក្រុមរបស់គាត់ ពេលដែលយុទ្ធនាការ World Cupរបស់ពួកគេជាមួយក្រុមជម្រើសជាតិស្វីស នាថ្ងៃចន្ទខាងមុខនេះ។
កីឡាករតម្លៃខ្លួនខ្ពស់ជាងគេបំផុតរបស់ពិភពលោកម្នាក់នេះ ទំនងជាជាសះស្បើយហើយពីរបួសបាក់ឆ្អឹងប្រអប់ជើង ដែលត្រូវការការវះកាត់កាលពីខែមីនា ដោយមានក្តីកង្វល់តិចតួចប៉ុណ្ណោះចំពោះកង្វះខាតសមត្ថភាពលេងរបស់គាត់។
ចាប់តាំងពីរងរបួសអំឡុងការប្រកួតរបស់ក្រុម Paris Saint-Germain ជាមួយក្រុម Marseille កាលពីចុងខែកុម្ភៈរហូតមក កីឡាករ Neymarអាចបង្ហាញខ្លួននៅលើទីលានប្រកួតបានត្រឹម១២៩នាទីប៉ុណ្ណោះ។
ប៉ុន្តែនាទីទាំងអស់នោះ បានកើតមានឡើងនៅការប្រកួតលក្ខណៈមិត្តភាពកាលពីពេលកន្លងទៅរបស់ក្រុមជម្រើសជាតិប្រេស៊ីល ដោយកីឡាករម្នាក់នេះ ថែមទាំងរកបានគ្រាប់បាល់ទៀតផង ពេលចូលលេងជាកីឡាករបម្រុងអំឡុងជួបជាមួយក្រុមជម្រើសជាតិក្រូអាត ហើយបន្ទាប់មករកបានគ្រាប់បាល់ដ៏អស្ចារ្យអំឡុងជ័យជំនះលើក្រុមជម្រើសជាតិអូទ្រីស កាលពីសប្តាហ៍មុន។
កីឡាករ Thiago Silva ដែលជាមិត្តសម្លាញ់របស់កីឡាករ Neymar និងជាមិត្តរួមក្រុមនៅក្លិប PSGបាននិយាយថា ក្រោយរយៈពេល៣ខែ ហើយនឹងលេងបាន១ប្រកួតកន្លះ កីឡាករ Neymar បានលេងដល់កម្រិតកំពូលរបស់គាត់ទៅហើយ៕
Source: Kampuchea Thmey Daily
0 Comments