Ad Code

កាន់តែ​រឿង​ធំ​ហើយ! តាន់ គឹម​សួ ប្រកាស​ប្តឹង​តារា​ប្រុស ឌួង តារា​ផានី​ន ទាមទារ​សំណង​ជំងឺ​ចិត្ត​៥​ម៉ឺន​ដុល្លារ



ភ្នំពេញ​ ៖​ បន្ទាប់ពី​ផ្ទុះ​សង្គ្រាមពាក្យសម្តី​រវាង​តារា​សម្តែង​ប្រុស​លោក ឌួង តារា​ផានី​ន ជាមួយ​អ្នក​ផលិត​កម្មវិធី​ពញ្ញាក់​អារម្មណ៍​លោក តាន់ គឹម​សួរ កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​ពេលនេះ​ ស្រាប់តែ​លោក តាន់ គឹម​សួ បានប្រកាស​ដាក់ពាក្យ​បណ្តឹង​ចោទ​លើ​តារា​ប្រុស​លោក​ឌួង តារា​ផានី​ន ពីបទ​បរិហារកេរ្តិ៍​។​

បង្ហោះ​ភ្ជាប់​ជាមួយ​ពាក្យបណ្តឹង​លោក តាន់ គឹម​សួ បានសរសេរថា ហ៊ាន​ចោទថា​អូន​ខ្ទើយ​ផង អូន​ជា​ប្រុស​ពេញលក្ខណៈ​ចា​។ ទុកអោយ​ច្បាប់​ជា​អ្នក​វិនិច្ឆ័យ​ទៅ​ថា​អ្នកណា​ជា​ខ្ទើយ​អោយ​ពិតប្រាកដ​។​នៅក្នុង​ពាក្យបណ្តឹង​នោះ​លោក តាន់ គឹម​សួ បានប្រកាស​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥​ម៉ឺន​ដុល្លារ​។​

ផ្អែក​តាម​ពាក្យបណ្តឹង​លោក តាន់ គឹម​សួ បាន​លើកឡើងថា​ កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨​ឈ្មោះ ឌួង តារា​ផានី​ន បាន​ថត​យក​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ដែលមាន​ទាំង​រូបថត​ផង​នោះ​ទៅ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ប្រើប្រាស់​ពាក្យ​បំផ្លើស ប្រឌិត មាក់ងាយ និង​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ខ្លួន។

ប្រភព​បាន​បន្តថា ​ចំពោះ​ករណីនេះ​គឺជា​ការវាយប្រហា​បង្ខូច​កិត្តិយស​ និង​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​រូបលោក​ ដោយ​ចេតនា​ទុច្ចរិត​របស់​ឈ្មោះ ឌួង តារា​ផានី​ន ដែល​មិនអាច​ទទួលយក​បានឡើយ​។​ដូច្នេះ​ក្នុងនាម​លោក​ជា​ជនរងគ្រោះ​សូម​ទាមទារ​ជា​សំណង​ជំងឺ​ចិត្តជា​ទឹកប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​។​

ជាមួយគ្នានេះ​ជា​ប្រតិកម្ម​ឆ្លើយតប​លោក ឌួង តារា​ផានី​ន បាន​បញ្ជាក់ថា លោក​ឯង​ផុស​រូបខ្ញុំ​បរិហារ​កេរ្តិ៍​ខ្ញុំ​ជា​សាធារណៈ មុន Live និយាយ​ពី​ខ្ញុំ ថា​ប្រុស ឬក៏​ខ្ទើយ ជា​សាធារណៈមុន​សោះ ?​ឥឡូវ​រត់​ទៅប្ដឹង​មុន​ទៀត បែក មែន​លោក គឹម​សួ ភ​ស្ភុ​តាង​ខ្ញុំ​មាន​គ្រប់គ្រាន់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu