Ad Code

បង្ក្រាប​ថ្នាំញៀន​៣​ករណី ឃាត់​មនុស្ស​៣​នាក់​ និង​ថ្នាំញៀន​មួយចំនួន​



បាត់ដំបង ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ធ្វើការ​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់ រួម​ជា​មួយ​នឹង​ថ្នាំញៀន​មួយចំនួន​ផង​ដែរ ខណៈ​ដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន​ជាក់ស្តែង។

នៅក្នុង​កិច្ចប្រតិបត្តិការ​របស់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ក៏ដូចជា​កម្លាំង​ជំនាញ នេះ​​គឺ​លោក​វរសេនីយ៍ទោ ស៊ាន សុ​ណា​ល់ នាយការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន​​បាន​លើក​ឡើង​ថា ក្នុង​កិច្ចប្រតិបត្តិការ​លើក​ទី​១ គឺ​បាន​ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨ វេលា​ម៉ោង ៣ រសៀល ដោយ​កម្លាំង​អធិការដ្ឋាន បាន​ចុះទៅ​កាន់​ចំណុច​ក្នុង​បរិវេណ​វត្ត​ផ្តាច់​ព្រាត់ ស្ថិតក្នុង ភូមិ​ផ្តាច់​ព្រាត់ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហ៊ួ​ន រ៉េត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ ដង្កោ​ក្រ​ម៉ាង ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ។



នៅក្នុង​កិច្ចប្រតិបត្តិការ​លើក​ទី​១ នេះ សមត្ថកិច្ច​បាន​ដកហូត​នូវ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​​បាន​ចំនួន ៣ កញ្ចប់ ស្មើ​នឹង​០,៤៧ ក្រាម ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា ចំនួន ១២,៥០ គ្រាប់​និង​ទូរស័ព្ទដៃ ១ គ្រឿង។ បន្ទាប់ពី​ទទួលបាន​ចម្លើយសារភាព​រួចមក សមត្ថ​កិ​ច្ថ​បាន​សុំ​គោល​ការ​ទៅ​លោក​ព្រះរាជអាជ្ញា នួន សាន ដោយបាន​បន្តទៅ​កាន់​ចំណុច​ភូមិប​វេ​ល​១ ​ឃុំ​ប​វេ​ល នៅវេលា​ម៉ោង ៤ និង ៤៨ នាទី ល្ងាច នា​ថ្ងៃ ដដែល ព្រមទាំង​បាន​ឃាត់ខ្លួន ​មុខសញ្ញា​សង្ស័យ​បាន​ម្នាក់ទៀត ឈ្មោះ ជោតិ វាសនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់​នៅត្រង់ចំណុច​ខាងលើ ដោយបាន​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ៩ កញ្ចប់ស្មើ ១,២៦ ក្រាម យ៉ាម៉ា​ចំនួន ២ គ្រាប់ និង​សម្ភារៈ​សម្រាប់​សេព​មួយចំនួន។

​រីឯ​ករណី​ទី​៣ គឺ​បាន​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី ១២ ខែ ឆ្នាំ ដដែល វេលា​ម៉ោង ២ និង ១៥ នាទី រសៀល ត្រង់ចំណុច​ភូមិ កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ដោយនៅ​ទីនោះ​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ថែមទៀត​ឈ្មោះ ឆាយ អេង​លី ភេទ​ប្រុស ​អាយុ​៦៣​ឆ្នាំ រស់នៅ​ត្រង់ចំណុច​ខាងលើ ព្រមទាំង​បាន​ដកហូត​នូវ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក បាន​ចំនួន ៤ កញ្ចប់ ស្មើ ១៥,១១ ក្រាម និង​ទូរស័ព្ទដៃ ១ គ្រឿង។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់ ត្រូវ​បាន​កម្លាំង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ហើយ ក្នុង​ការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu