Ad Code

ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ត្រៀម​រង្វាន់​ជាច្រើន​ដល់​អ្នកគាំទ្រ​ពេល​ប៉ះ​សូល​ទី​ឡូ​អង្គរ​នៅ​ចុង​សប្ដាហ៍​នេះ ខណៈ​រង្វាន់​ធំ​គឺ​សំបុត្រ​យន្តហោះ



យោងតាម​លិខិត​លេខ​១៧២/១៨ គ​.​ប្រ​.​ប​.​ជ​.​ក ចេញ​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) កាលពី​ថ្ងៃទី ២៨ មីនា ឆ្នាំ​២០១៨ កន្លងទៅ​ បានសម្រេច​ធ្វើការ​ផ្លាស់ប្តូរ​ទីលាន​ប្រកួត​លេខ​៦១ សប្តាហ៍​ទី​១១ នៃ​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​២០១៨ ត្រូវ​នឹង​ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ​២០១៨ រវាង​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ជាមួយ សូល​ទី​ឡូ​អង្គរ ប្តូរ​ពី​ពហុ​កីឡដ្ឋាន​ជាតិ ទៅ​ប្រ​កូត​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប វិញ​។

តាមពិត​ក្រុម​ទាំង​២​សុទ្ធ​តែមាន​សិទ្ធិ​ប្រើប្រាស់​កីឡដ្ឋាន​ខេត្តសៀមរាប ដូចគ្នា​ប៉ុន្តែ​ដោយសារ​កីឡដ្ឋាន​ខេត្ត​មួយ​នេះ​ត្រៀម​ជួសជុល​ដាក់​ស្មៅ​សប្ប​និមិត្ត ទើប CNCC សម្រេច​ឲ្យ​ក្រុម​ទាំង​២​ប្រើប្រាស់​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ប្រើប្រាស់​បណ្តោះអាសន្ន​សិន​។ ដូច្នេះ​ការប្តូរ​ទីលាន​ប្រកួត​ទៅកាន់​ខេត្តសៀមរាប នេះ​គឺអាច​ប្រមូល​អ្នកគាំទ្រ​ចូល​ទស្សនា​បាន​ច្រើន​ផងដែរ​។



​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដែលជា​មាន​តួ​នាទី​ជា​ម្ចាស់ផ្ទះ​ក្នុង​ប្រកួត​នេះ បានប្រកាស​ដាក់លក់​សំបុត្រ​មុន​ការប្រកួត​មកដល់​ជាង​កន្លះ​ខែ​មុន​ម្ល៉េះ​។ ការប្រកួត​នឹងធ្វើ​ឡើង​នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃ​សៅរ៍ ទី​០៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប មាន​សំបុត្រ​ចូលរួម​ទស្សនា​តម្លៃ​សំបុត្រ ៤០០០​រៀល​។ ទំនាក់ទំនង​ទិញ​សំបុត្រ តាមរយៈ​លេខ​ទូរ​ស័​ទ្ទ ០៨៦ ៦៩១ ៩៤៧ /០៨៩ ៧៦៧/ ០៩៧ ០៨៦ ៥៥៦ ៦១១/០៧៨ ៤៤២ ៤២២​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ បានបញ្ជាក់​ថា ​នឹង​រៀបចំ​កម្មវិធី​ច្រើន​នៅ​ថ្ងៃ​ប្រកួត​នោះ ដោយ​ទី​១ នឹង​ចែក​ភេសជ្ជៈ​ឥតគិតថ្លៃ ដល់​អ្នក​ពាក់អាវ​ថា​យ​ហ្គឺ​រ ឬ​អាវ​ពណ៌​ទឹកក្រូច​។ ទី​២ ពេល​អ្នកគាំទ្រ​ដើរចូល​កន្លែង​ទស្សនា ក្លិប​មាន​ឆ្នោត​ឲ្យ​ចាប់ ដែលមាន​រង្វាន់​ជា អាវ ក្រមា និង វត្ថុ​អនុស្សាវរីយ​ផ្សេងៗ ហើយ​ទី​៣ ក្លិប​បាន​ធ្វើ​លើ​ផេ​ក​ក្លឹប គឺ​អ្នកឆ្លើយ​សំនួរ​បាន​ត្រឹមត្រូវ នឹង​ឈ្នះ​សំបុត្រ​យន្តហោះ (One way) ពី​ក្រុមហ៊ុន​អាកាសចរណ៍​។ សម្រាប់​កីឡាករ​ក្រុម​ទាំង​២​វិញ ក្រោយ​ចប់​ការប្រកួត​នឹងមាន​ការជ្រើសរើស​កីឡាករ​ឆ្នើម​ក្នុងការ​ប្រកួត (Man of the Match) ដោយ​ទទួលបាន​ប្រាក់រង្វាន់​១០០​ដុល្លារ​»​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​ក្រុម​ទាំង​២​មាន​ក្បាលម៉ាស៊ីន ជា​ជនជាតិ​ជប៉ុន​ដូចគ្នា​គឺ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ មាន​លោក Akihiro Kato ជា​ប្រធាន​ក្លិប ខណៈ​ក្រុម​សូល​ទី​ឡូ​អង្គរ វិញ​មាន​ភាគហ៊ុន​របស់​កីឡាករ​Keisuke Honda សមាជិក​ក្រុម​ជម្រើសជាតិ​ជប៉ុន កំពុង​ប្រកប​អាជីព​នៅ​ក្លិប Pachuca លីគ​កំពូល​ប្រទេស​ម៉ិចស៊ីកូ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu