Ad Code

ចុះ​លេង​ទឹកស្រះ​ រអិល​ជើង​ចូល​ទឹក​ជ្រៅ​លង់​ស្លាប់



កំពង់ចាម ​៖ ​​មានការ​ភ្ញាក់ផ្អើល​មួយ​ បាន​កើយ​ទ្បើង ដោយ​សព​កុមារា​ម្នាក់​ ត្រូវបាន​ស្រង់​ចេញពី​ក្នុង​ស្រះ​ទឹក បន្ទាប់ពី​បាត់​ខ្លួន​អស់​រយៈពេល​ប្រហែល​២​ម៉ោង​ក្នុង ខណៈ​​ដែល​ឪពុក​ម្តាយ​រវល់​ធ្វើការ។

សព​កុមារា​រងគ្រោះ ឈ្មោះស៊ុ​យ វុ​ស អាយុ​៤​ឆ្នាំ មាន​ឪពុក​ឈ្មោះ សោ សារ៉ន អាយុ​៣៥​ឆ្នាំ និង​ម្តាយ ឈ្មោះ ជៀប ចាន់​ផុល អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ត្រាំ​ង ឃុំ​ស្រម៉ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម។

ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ បានអោយដឹងថា ​នៅ​រសៀល ថ្ងៃទី​៧​ ខែមិថុនា ​ឆ្នាំ​២០១៨ កុមារា ឈ្មោះ​ស៊ុ​យ វុ​ស បាន​លេង​នៅ​ក្រោមផ្ទះ​របស់ខ្លួន រហូតដល់​ម៉ោង​១៥ ថ្ងៃ​ដដែល ស្រាប់តែ​បាត់ មិន​ឃើញ​កុមារា​នេះ​ទ្បើ​យ តែ​អាណាព្យាបាល មិនបាន​ចាប់អារម្មណ៍​។​

បន្តិចក្រោយមក នៅតែ​មិនឃើញ​វត្តមាន​របស់​កុមារ​រងគ្រោះ​ទើប​អាណាព្យាបាល នាំគ្នា​ស្រែកហៅ តែ​ទោះជា​ខំ​ហៅ​យ៉ាងណា​ក៏​រក​មិនឃើញ ដោយមាន​កា​រ​សង្ស័យ​ក៏​ចុះ​រាវ​ក្នុង​ស្រះ​ទឹក​នៅ​ក្បែ​នោះ​។​
នៅវេលា​ម៉ោង​១៩ ថ្ងៃ​ដដែល អាណាព្យាបាល​ក៏បាន​ស្រង់​កុមារ ស៊ុ​យ វុ​ស​ចេញពី​ស្រះ​ទឹក តែ​អកុសល កុមារា​ស៊ុយ វុ​ស បាន​ស្លាប់​បាត់ទៅហើយ។

ប៉ូលិស​បានអោយដឹងថា ​តាម​ការពិនិត្យ​សព បញ្ជាក់​ថា កុមារា ស៊ុយ វុ​ស​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ប្រាកដ​មែន។ សព​ត្រូវបាន​ប្រគល់​អោយ​ឪពុកម្តាយ​ធ្វើ បុណ្យ​តាម​ប្រពៃណី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu