Ad Code

លោក​ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ ជាមួយ​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​



សិង្ហបុរី​ ៖ ​នៅវេលា​ម៉ោង ​០៤៖៣០ រសៀល ថ្ងៃទី​០៧ ខែមិថុនា​ឆ្នាំ​២០១៨ ដែលជា​ថ្ងៃទី​១ នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា​ផ្លាស់ប្តូរ​បទពិសោធន៍ “​លី​ក្វាន់​យូរ​” លោក ហ៊ុន ម៉ា​ណែ​ត បាន​ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម លី សៀន​ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​។​

នៅក្នុង​ជំនួប​នេះ​ ឯកឧត្តម​នាយករដ្ឋមន្ត្រី បានលើកឡើង​ពី​ស្ថិរភាព និង​ការ​អភិវឌ្ឍ​​​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ឯកឧត្តម សង្ឃឹមថា​ប្រទេស​កម្ពុជា នឹង​នៅតែ​រក្សា​បាន​នូវ​ស្ថិរភាព និង​ការ​អភិវឌ្ឍ​បន្តទៀត​។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​សិង្ហ​បុរី ដែលជា​និច្ចកាល​ជា​មិត្ត​ដ៏​ល្អ​ជាមួយ​ប្រទេស​កម្ពុជា ព្រមទាំង​ជា​ដៃគូ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ហើយ​សង្ឃឹមថា​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ​កាន់តែ​បន្ត​រឹងមាំ​ទៅ​ថ្ងៃ​អនាគត​។​

សូមបញ្ជាក់ថា ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក​នៃ​កង​យោធពល​ខេមរភូមិន្ទ នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបូរី ក្នុង​កម្មវិធី​ទស្សនកិច្ច​សិក្សា​ផ្លាស់ប្តូរ​បទ ពិសោធន៍ “​លី​ក្វាន់​យូរ​” លើក​ទី ៦៤ រយៈពេល​៤​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨​។ នៅក្នុង​កឡុង​ពេល​ទស្សនកិច្ច​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នឹង​ជួប​ជាមួយ​ថ្នាក់ដឹកនាំ រួមមាន ឯកឧត្តម លី សៀន​ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​សិង្ហបូរី ឯកឧត្តម ហ្គោ ចុក​តុង (Emeritus Senior Minister Goh Chok Tong) អតីត​នាយករដ្ឋមន្ត្រី​ប្រទេស​សិង្ហបូរី និង​ឯកឧត្តម​បណ្ឌិត អ៊ឹង អេង (Dr Ng Eng Hen) រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហបូរី និង​ឥស្សរជន​សំខាន់ៗ​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ផងដែរ៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu