កណ្តាល ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ លោក សាយ សម្ភសសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ក្រុមជួញដូរគ្រឿងញៀនឆ្លងខេត្ត ដែលអាវុធហត្ថខេត្តកណ្តាល សហការជាមួយអាវុធហត្ថខេត្តតាកែវ បំបែកបានដាក់ពន្ធនាគារបណ្ដោះអាសន្នពីបទ"ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន" ដែលប្រព្រឹត្តនៅភូមិ ព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៦និង១៥នាទី តាមមាត្រា៤០ និងមាត្រា៤៥នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ជនត្រូវចោទទី០១ឈ្មោះ ស្រេងសំណាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពុំពិតប្រាកដទីលំនៅបច្ចុប្បន្នភូមិព្រែកថីឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ០២ ឈ្មោះ ឡុងគីម ជី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពុំពិតប្រាកដមានទីលំនៅភូមិព្រែកត្រែត្រែងឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ០៣ ឈ្មោះ សុបិន រតនា ហៅ(ឌឹក) ប្រុស អាយុ២៩ឆ្នាំ ទីលំនៅ ភូមិព្រែកតាព្រីង ឃុំសិត្បូ ០៤ឈ្មោះ ព្រីង ភឿន ប្រុស អាយុ៣៤ឆ្នាំ ទីលំនៅ ភូមិលេខ៥ ឃុំស្វាយរលំមុខកសិករ ទី០៥ ឈ្មោះហុង រត្ថាហៅ(ឌីត) ភេទប្រុស អាយុ៣១ឆ្នាំមានទីលំនៅភូមិកំពុងស្វាយឃុំកំពុងស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរមិនពិតប្រាកដ និងទី០៦ឈ្មោះ អៀ អ៊ីលិង ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកតាចៅ ឃុំព្រែកនរិន ស្រុកឯកភ្នំ ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ។
សូមរំលឹកថា កម្លាំងកងរាជអាវុធ ខេត្តកណ្តាលដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយអាវុធហត្ថខេត្តតាកែវ ធ្វើការបំបែកសំបុកគ្រឿងញៀនបានជនសង្ស័យ០៦នាក់ ថ្នាំញៀន២០កញ្ចប់ ទម្ងន់២០៩,២ក្រាម កាំភ្លើងពីrដើម កាំភ្លើងកែច្នៃមួយដើម រួមនឹងវត្ថុតាងមួយចំនួនធំកាលពីថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិសាស្ត្រ ស្រុកស្អាង ខេត្តកណ្តាលនិងនៅស្រុកសំរោង ខេត្តតាកែវ។
មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថខេត្តកណ្តាលបានបន្ថែមទៀតថា ប្រតិបត្តិការបង្ក្រាបនេះក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ។ ភ្លាមនោះកម្លាំង អាវុធហត្ថ ស្រុកស្អាង បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យ បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៣ កញ្ចប់តូច នៅខ្លួនឈ្មោះ ស្រេងសំណាងដោយបានការសម្របសម្រួលពីលោក លាវស្រេង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងការអនុញាតពីលោក ឧត្តមសេនីយ៍មេបញ្ជាការ អាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ទោ ពិន ច័ន្ទតារា ឆែកឆេរផ្ទះ ឈ្មោះស្រេងសំណាង រកឃើញថ្នាំញៀនចំនួន១២កញ្ចប់តូច នៅក្នុងថូផ្កានិងប្រដាប់ប្រើប្រាស់វិចខ្ចប់មួយចំនួន។
តាមការបំភ្លឺរបស់ឈ្មោះស្រេង សំណាងថា ពិតបានយកថ្នាំញៀនពីឈ្មោះ ឡុង គីមជី លុះវេលាម៉ោង១៦និង៣០នាទីកម្លាំង អាវុធហត្ថ ស្រុកបានឃាត់ខ្លួនឡុង គីមជី មកសាកសួរនៅមូលដ្ឋានអាវុធហត្ថស្រុក ឈ្មោះឡុង គីមជី បានសារភាពថា បានយក គ្រឿងញៀនពី ឈ្មោះ សុបិន្ត រតនា ហៅ(ឌឹក) ០១កញ្ចប់ធំតម្លៃ២៥០ដុល្លាr ដើម្បីយកមករំលែកលក់បន្ត។ លុះថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៨. វេលាម៉ោង៨"០០នាទីកម្លាំងបានចុះឃាត់ឈ្មោះ សុបិន្ត រតនា ហៅ(ឌឹក) និងឈ្មោះ ព្រីង ភឿននៅចំណុចចម្ការស្វាយស្ថិត ក្នុងភូមិលេខ៥ ឃុំស្វាយរលំ ដោយមានការចូលរួមជាមួយលោកមេភូមិ បានធ្វើការឆែកឆេររកឃើញមានប្រដាប់ប្រើប្រាស់វិចខ្ចប់និងកាំភ្លើងកែច្នៃចំនួន០១ដើម លុះដល់ម៉ោង ២០និង៣០នាទី ឈ្មោះ ព្រីង ភឿន បានសារភាពថា ខ្លួនបានលាក់ទុកថ្នាំញៀនចំនួន០២កញ្ចប់ធំក្នុងប្រអប់ម៉ូតូខាងឆ្វេងដែលខ្លួន(ព្រីង ភឿន) បានទិញពីឈ្មោះ ហុង រត្ថាហៅ(ឌីត) ក្នុងតម្លៃ៣៥០០០០រៀល ដើម្បីចែកចាយបន្ត។
លុះវេលាម៉ោង១២"១០នាទីកម្លាំង អាវុធហត្ថ ខេត្តនិងអាវុធហត្ថ ស្រុកស្អាងដឹកនាំដោយលោក វរសេនីយ៍ទោ ពិន ច័ន្ទតារា នាយរង សេនាធិការ អាវុធហត្ថខេត្តបានសហការជាមួយ អាវុធហត្ថ ខេត្តតាកែវ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងខេត្តតាកែវ និងមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ បញ្ជាការខេត្តកណ្តាលនិងខេត្តតាកែវ បានចុះឆែកឆេរលំនៅឋានឈ្មោះ អ៊ុច ធីវ ភេទស្រី អាយុ៥៤ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំរវាង ស្រុកសំរោងខេត្តតាកែវ។ វត្ថុតាងចាប់យកបានសារធាតុញៀន (ម៉ាទឹកកក) ចំនួន២០ កញ្ចប់ (ធំ០៤កញ្ចប់) អាវុធកែច្នៃចំនួន០១ដើម អាវុធខ្លីចំនួន០២ដើម ម៉ាក K៥៤លេខ ៥៤០០២៦៣៥ ម៉ាកK៥៤ គ្មានលេខ (ឈូសលេខ) បង់០២ គ្រាប់កាំភ្លើងK៥៤ចំនួន ០៩គ្រាប់ គ្រាប់ឡុកកែច្នៃចំនួន១៤គ្រាប់ គ្រាប់វាំងដើរឡុងចំនួន១៤គ្រាប់ ម៉ូតូ០២គ្រឿងម៉ាក អ៊ិស៊ីទ័រ ពណ៌ក្រហម ស្លាកលេខភ្នំពេញ-1JT-2458 និងម៉ូតូគុបជ្រុងចំនួន០១គ្រឿង ប័ណ្ណបើកបរចំនួន០១សន្លឹក អត្តសញ្ញាណខ្មែរចំនួន០២សន្លឹក ប័ណ្ណសំគាល់យានយន្ត០៥សន្លឹក ដាវចំនួន០១ដើមប្រាក់ដុល្លារចំនួន១០០ដុល្លារប្រាក់រៀលចំនួន១០ម៉ឺនរៀល និងប្រដាប់ប្រើប្រាស់វិចខ្ចប់មួយចំនួន១០-ទូរស័ព្ទចំនួន០២គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments