ការវិភាគមួយទៅលើទិន្នន័យ Data លើវ៉ាក់សាំងបង្ការជំងឺគ្រុនឈាម របស់ក្រុមហ៊ុនផលិតឱសថ Sanofi ដែលត្រូវបានផ្តល់ទៅឲ្យសិស្សសាលា ដល់ទៅជាង៨០០.០០០នាក់នៅប្រទេសហ្វីលីពីននោះ បញ្ជាក់អះអាងថា វាមានការកើនឡើងនូវហានិភ័យត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងកើតអាការៈគ្រុនឈាមធ្ងន់ធ្ងរចំពោះកុមារទាំងឡាយដែលកាលពីមុនមិនធ្លាប់រងអាការៈជំងឺនេះទាល់តែសោះ។
ការរកឃើញត្រូវបានចុះផ្សាយកាលពីថ្ងៃពុធ នៅក្នុងព្រឹត្តិបត្រវេជ្ជសាស្ត្រ The New England Journal of Medicine ដល់នូវការគាំទ្រថ្មីដល់អង្គការសុខភាពពិភពលោក ដែលបានផ្តល់អនុសាសន៍កាលពីខែមេសាថា វ៉ាក់សាំងរបស់ Sanofi គួរតែមិនត្រូវបានយកទៅប្រើដោយពុំបានធ្វើតេស្តរកមើលឬឲ្យដឹងអំពីប្រវត្តិធ្លាប់កើតជំងឺគ្រុនឈាមនោះឡើយ។
កាលពីខែវិច្ឆិកា Sanofi បានចេញសេចក្តីព្រមានមួយថា វ៉ាក់សាំងរបស់ខ្លួនអាចនឹងបង្កើនហានិភ័យនៃអាការៈកើតគ្រុនឈាមកាន់តែធ្ងន់ធ្ងរឡើង ដោយផ្អែកទៅលើការវិភាគថ្មីនៃសំណាកឈាមពីក្រុមកុមាររាប់ពាន់នាក់ ដែលបានទទួលវ៉ាក់សាំងរួចហើយ។
ការអភិវឌ្ឍធ្វើតេស្តថ្មី បានអនុញ្ញាតឲ្យក្រុមហ៊ុនផលិតឱសថនេះកំណត់ចំពោះតែកុមារទាំងឡាយណាដែលកាលពីមុនធ្លាប់តែកើតជំងឺគ្រុនឈាមនោះរួចមកហើយតែប៉ុណ្ណោះ៕
រ៉យទ័រ
Source: Kampuchea Thmey Daily
0 Comments