Ad Code

ពាណិជ្ជករ​ក្នុងស្រុក​ ស្នើ​ឲ្យ​អាជ្ញាធរ​តាម​ព្រំដែន​ចាត់វិធានការ​ទប់ស្កាត់ ការ​នាំចូល​ផលិតផល​គេច​ពន្ធ



ភ្នំពេញ​ ៖​ ពាណិជ្ជករ​ក្នុងស្រុក​ម្នាក់ ​បានស្នើ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​នៅតាម​ព្រំដែន​ជួយ​ចាត់វិធានការ​ទប់ស្កាត់​ការ​នាំចូល​ផលិតផល​គេច​ពន្ធ​ ពិសេស​ទូ​ក្លាសេ​ ភេសជ្ជៈ​ពី​ប្រទេសជិតខាង​ដើម្បី​បង្កើន​ចំណូល​ចូល​រដ្ឋ​។

ថ្លែង​នៅក្នុង​ពិធី​ប្រកាស​នាំចូល​ផលិតផល​ទូ​​ក្លាសេ ភេសជ្ជៈ​ម៉ាក ប៉ា​ណា​សូ​និក​នៅ​សណ្ឋាគារ​ដឹ ក្រេ​ត​ឌុ​ក ( The Grate Duke ) កាលពី​រសៀល​ថ្ងៃទី​១៤ មិថុនា កន្លងទៅ ​លោក​ឧកញ៉ា​សុខ ពិសិដ្ឋ​អគ្គនាយក​ក្រុមហ៊ុន ជី ហ្គៀ ( G Gear ) វិនិយោគិន​នាំចូល​និង​ចែកចាយ​ផ្ដាច់មុខ​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​ម៉ាក LG មកកាន់​កម្ពុជា បាន​ឲ្យ​ដឹង​ថា​ «​ដោយ​មើល​ឃើញ​ថា ​ការ​នាំចូល​ផលិតផល​អេឡិចត្រូនិក​មួយចំនួន​ពី​ប្រទេសជិតខាង​ជាពិសេស​ពី​ប្រទេស​ថៃ ដោយ​មិន​បង់ពន្ធ​ជូន​រដ្ឋ​នៅតែ​បន្ត​កើតមាន​ជា​បន្តបន្ទាប់​ខ្ញុំ​សុំ​ស្នើ​ឲ្យ​អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ ចាត់វិធានការ​ចំពោះ​ការនាំ​ចូល​ដោយ​គេចពន្ធ​ពី​ប្រទេសជិតខាង ដើម្បី​បង្កើន​ចំណូល​រដ្ឋ និង​ជា​ការ​ផ្ដល់នូវ​ភាពស្មើគ្នា​រវាង​អ្នករកស៊ី​ស្របច្បាប់​ផងដែរ​»​។



លោក​ឧកញ៉ា​បាន​បន្ត​ថា ការ​នាំចូល​ផលិតផល​គេចពន្ធ​ពី​ប្រទេសជិតខាង​បាន​ធ្វើ​ឲ្យ​បាត់​នូវ​ចំណូល​ពន្ធ ដែល​ត្រូវ​បង់​ជូន​រដ្ឋ ហើយ​វា​នឹង​ធ្វើ​ឲ្យ​អាជីវករ​ក្នុងស្រុក​ដែល​នាំចូល​ស្រប​ច្បាប់ ពិបាក​នឹង​ប្រកួតប្រជែង​ជាមួយ​ផលិតផល​ដែល​នាំចូល​គេចពន្ធ ព្រោះតែ​ផលិតផល​គេចពន្ធ​លក់​ក្នុង​តម្លៃ​ទាប​ជាង ទំនិញ​ដែល​ត្រូវ​នាំចូល​តាមច្បាប់​ត្រឹមត្រូវ។

លោក​ឧកញ៉ា​បាន​បន្ថែម​ទៀត​ថា កន្លងមក ជី​ហ្គៀ នាំចូល​តែ​ផលិតផល​អេឡិចត្រូនិក​ម៉ាក LG តែប៉ុណ្ណោះ តែ​ពេលនេះ បាន​បន្ថែម​នូវ​ការ​នាំ​ចូល​ម៉ាក ប៉ា​ណា​សូ​និក​មួយទៀត គឺ​ទូ​​ក្លា​សេ​ភេសជ្ជៈ ហើយ​ការ​នាំចូល​ផលិតផល​ទូ​​ក្លា​​សេ​ភេសជ្ជៈ មកកាន់​កម្ពុជា​នេះដែរ ដោយ​មើល​ឃើញ​ថា ​កន្លងមក​មិន​មាន​ក្រុមហ៊ុន​ណា​នាំចូល​នៅឡើយ​ទេ និង​ម្យ៉ាងទៀត​ភាគច្រើន​នាំចូល​គេចពន្ធ​ពី​ប្រទេ​ស​ជិតខាង ហើយ​មក​លក់​នៅ​កម្ពុជា​ហើយ​នៅពេល​វា​មាន​បញ្ហា​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ពិបាក​ទំនាក់ទំនង​ជួសជុល និង​រក​អ្នកធានា​ត្រឹមត្រូវ​មិនមាន។



លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា ​ចាប់​ពី​ពេល​នេះ​តទៅ​អតិថិជន​អាច​ជាវ ទូ​ក្លា​សេ​ភេសជ្ជៈ​ម៉ាក​ប៉ា​ណា​សូ​និក​នេះ​បាន ​ដោយ​មិន​មាន​ការព្រួយបារម្ភ​អ្វី​ឡើយ​ ព្រោះថា​ផលិតផល​នេះ​នាំចូល​ផ្តាច់​មុខ​ដោយ​​ក្រុមហ៊ុន ជី ហ្គៀ មាន​ការធានា​ត្រឹមត្រូវ។

​លោក Maresuke Nagatoshi តំណាង​ប្រធាន​សាខា​នៃ​ក្រុមហ៊ុន Panasonic ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​ប្រសាសន៍​ថា Panasonic នៅតែ​ផ្តល់ជូន​នូវ​ដំណោះស្រាយ​បរិស្ថាន​ដែល​មាន​លក្ខណៈ​ប្លែក​ពី​គេ ក្នុង​បំណង​ចង់​ក្លាយជា​ដៃគូ​ដ៏​ល្អ​បំផុត​សម្រាប់​អតិថិជន​របស់​ខ្លួន​។ នៅក្នុង​អាជីវកម្ម ភេសជ្ជៈ និង​ចំណីអាហារ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​មាន​ការប្រកួតប្រជែង​ខ្ពស់ ប៉ុន្តែ​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​ដែល​មាន​ការរៀបចំ ឲ្យ​បាន​ល្អ​គឺ​មាន​សារៈសំខាន់​បំផុត​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកប្រើប្រាស់ និង​អតិថិជន​។ ទូរ​ក្លាស្សេ​ភេសជ្ជៈ​របស់ Panasonic ត្រូវបាន​បំពាក់​នឹង​បំភ្លឺ​ដោយ​អំពូល LED និង ធ្នើរ​ដែល​អាច​កែតម្រូវ​កំពស់​បាន និង កញ្ចក់​ដែល​អាច​មើលឃើញ ទៅខាង​ក្នុង​បាន​យ៉ាង​ច្បាស់​។



លោក​ឧកញ៉ា​សុខ ពិសិដ្ឋ​បាន​អះអាង​ថា ​ការដែល​ក្រុមហ៊ុន​ជី ហ្គៀ ស​ហ​ការ​ជាមួយ​ក្រុមហ៊ុន​ប៉ា​ណា​សូ​និក​របស់​ជប៉ុន នាំចូល​ផលិតផល​នេះ មកកាន់​កម្ពុជា​នេះ​ពី​ព្រោះតែ​តម្រូវការ​ប្រើប្រាស់​កើនឡើង​ខ្ពស់ និង​ដើម្បី​ដោះស្រាយ​ជូន​អាជីវករ​លក់​ភេសជ្ជៈ និង ម្ចាស់​ភោជនីយដ្ឋាន​នានា រក្សាទុក​ម្ហូបអាហារ និង​ភេសជ្ជៈ​បានយូរ ។

គួរ​បញ្ជាក់​ថា​ ផលិតផល​ទូ​ក្លាស្សេ​នេះ​មាន​ច្រើន​ម៉ូ​ឌែ​ល​ធានា ក្លាស្សេ​បាន​ត្រជាក់​យ៉ាង​ល្អប្រសើរ​, និង សន្សំសំចៃ​អគ្គិសនី​ខ្ពស់​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu