អ្នកជំងឺមហារីកសុដន់ អាចមានភ័ព្វសំណាងល្អថែមឡើងនៃការរស់រានមានជីវិតពេលប្រតិបត្តិការបរិភោគអាហារដែលមានជាតិខ្លាញ់តិច ហើយងាកទៅរកបរិភោគបន្លែផ្លែឈើ ឲ្យបានច្រើនព្រមទាំងគ្រាប់ធញ្ញជាតិ។ ការសិក្សាស្រាវជ្រាវមួយនៅសហរដ្ឋអាមេរិកបានលើកឡើងយ៉ាងដូច្នេះ។
អ្នកសិក្សាស្រាវជ្រាវបានតាមដានពិសោធន៍ពិនិត្យមើលលើអ្នកចូលរួមចំនួន១៩៥៤១នាក់ ដែលផ្តល់មូលនិធិសហព័ន្ធដោយគម្រោងកម្មវិធី Women’s Health Initiative (WHI) នោះគឺបទពិសោធន៍ ដែលផ្តោតទៅលើការកម្រិតជាតិខ្លាញ់នៅក្នុងអាហារបរិភោគដោយស្ថិតក្នុងកម្រិតត្រឹមតែ២០ភាគរយនៃកាឡូរី។
នៅក្នុងរយៈពេលតាមដានពិនិត្យមើលអស់៨.៥ឆ្នាំយ៉ាងតិចនោះ មានចំនួនពាក់កណ្តាលនៃស្ត្រីដែលចូលរួមនៅក្នុងការពិសោធន៍ស្រាវជ្រាវ(១.៧៦៤នាក់)ត្រូវបានរកឃើញរោគវិនិច្ឆ័យកើតមហារីកសុដន់។
រយៈពេលពេញមួយទសវត្ស បន្ទាប់ពីរកឃើញរោគលក្ខណៈហើយ មាន៨២ភាគរយ នៃស្ត្រីអ្នកជំងឺមហារីកសុដន់ ដែលអាស្រ័យអាហារមានជាតិខ្លាញ់តិចតួចនៅតែមានជីវិតរស់នៅបន្តទៀត។
ចំពោះក្រុមស្ត្រីដែលអាស្រ័យអាហារដែលមានជាតិខ្លាញ់តិច ហើយជាអ្នកជំងឺមហារីកសុដន់នោះត្រូវបានឃើញថា មាន២២ភាគរយស្ថិតនៅក្នុងហានិភ័យទាបនៃមរណៈ អំឡុងពេលធ្វើការសិក្សាស្រាវជ្រាវ។
ជាគោលបំណងតែមួយនៃបទពិសោធន៍ពាក់ព័ន្ធទៅនឹងចំណីអាហារបរិភោគនោះគឺសូមឲ្យស្ត្រីអ្នកជំងឺមហារីកសុដន់គួរតែផ្លាស់ប្តូរទម្លាប់នៃការបរិភោគរបស់ខ្លួនដោយមិនគិតដល់បរិមាណកាឡូរីឬការសម្រកទម្ងន់នោះទេ។
ស្ត្រីអ្នកជំងឺដែលបរិភោគអាហារដែលមានជាតិខ្លាញ់តិចតួចក៏មិនសូវវិវត្តទៅនឹងការពិបាកក្នុងការព្យាបាលដុំពកមហារីកនោះទៅទៀតផងដែរ៕
រ៉យទ័រ
Source: Kampuchea Thmey Daily
0 Comments