ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ បានចេញដីកាសម្រេចឃុំខ្លួន ឪពុកតិរច្ឆានម្នាក់ ដែលចាប់រំលោភសេពសន្ថវៈកូនស្រីរបស់ខ្លួនឯងបង្កើត ក្រោមការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស។
ជនត្រូវចោទឈ្មោះឃុន សឺង ភេទ ប្រុស អាយុ៥០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅខ្ទមចាស់ ក្នុងភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ អំពើរំលោភសេពសន្ថវៈ ដែលប្រព្រឹត្តទៅលើកូនស្រីរបស់ខ្លួនឯងបង្កើតនោះ កើតឡើងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៣រសៀល នៅចំណុចផ្ទះទុកចោលក្នុងដីឡូត៍គ្មានលេខ ភូមិទួលតាចាន់ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ។
រងគ្រោះឈ្មោះ ស ប ច ធ រ អាយុ៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅខ្ទមចាស់ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
លោកម៉ៅ សឿត អធិការរងទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌបានអោយដឹងថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ កុមារីរងគ្រោះកំពុងនៅក្នុងខ្ទមម្នាក់ឯង ដោយ ម្តាយចេញទៅដកក្រអៅឈូក ស្រាប់តែជនសង្ស័យផឹកស្រាស្រវឹងដើរមកដល់នាំកុមារីរងគ្រោះចូលទៅក្នុងផ្ទះទុកចោលក្បែរខ្ទម បានចាប់ស្រាតខោកុមារីរងគ្រោះផ្តួលទៅលើឥដ្ឋការ៉ូ រួចចាប់រំលោភសេពសន្ថវៈកុមារីរងគ្រោះ។ ពេលនោះកុមារីរងគ្រោះឈឺក៏ស្រែក ជនសង្ស័យក៏ដកប្រដាប់ភេទចេញ។ បន្ទាប់មកម្ដាយក៏មកដល់ កុមារីរងគ្រោះក៏បាន និយាយរឿងហេតុខាងលើប្រាប់ម្ដាយ។ លុះដល់ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ម្ដាយកុមារីរងគ្រោះបាននាំកុមារីរង គ្រោះមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការ នគរបាលប៉ុស្តិ៍ព្រែកឯង រួចសមត្ថកិច្ចក៏ចុះទៅឃាត់ខ្លួនជនសង្ស័យនៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរ។ បន្ទាប់មកម្តាយក៏នាំកុមារីរងគ្រោះទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងអំពើស្មោកគ្រោកនេះ ទាំងនៅប៉ុស្តិ៍ប៉ូលិស ក៏ដូចជានៅតុលាការ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភកូនមែន ហើយកន្លងមកខ្លួនធ្លាប់ប្រើដៃលេងប្រដាប់ភេទកូនស្រីចំនួន០៣ដងរួចមកហើយ ហើយការរំលោភថ្ងៃនេះ ដោយសារប្រពន្ធមិននៅផ្ទះ ហើយខ្លួនស្រវឹងស្រាវង្វេងស្មារតីទើបកើតរឿងបែបនេះ៕
Source: Kampuchea Thmey Daily
0 Comments