ភ្នាក់ងារប៉ូលិសជាតិនៃប្រទេសជប៉ុន NPA បាននិយាយកាលពីថ្ងៃសុក្រថា អ្នកបើកបរយានយន្តវ័យចំណាស់ជាង៥៧.០០០នាក់ ត្រូវបានគេសង្ស័យថាកើតមានជំងឺភ្លេចភ្លាំងបាត់បង់ការចងចាំ អំឡុងឆ្នាំទីមួយនៃការចាត់វិធានការស្គ្រីន ដើម្បីផ្តល់សុពលភាពប័ណ្ណបើកបរថ្មីដល់ពួកគាត់។
ស្ថិតនៅក្រោមបញ្ញត្តិច្បាប់ចរាចរណ៍ ដែលត្រូវបានបំពេញបន្ថែមថ្មីចូលជាធរមាននៅខែមីនា ឆ្នាំ២០១៧ អ្នកបើកបរ អាយុ៧៥ឆ្នាំឬចាស់ជាងនេះ ត្រូវតែបានទៅឲ្យវេជ្ជបណ្ឌិតធ្វើការពិនិត្យថតស្គ្រីន ប្រសិនបើសង្ស័យថា កើតមានជំងឺភ្លេចភ្លាំងបាត់បង់ការចងចាំ dementia។
ប៉ូលិស NPA បាននិយាយថា អ្នកបើកបរអាយុច្រើនត្រូវគេដកប័ណ្ណបើកបរ ឬ ព្យួរការបើកបរពេលកំពុងត្រូវបានធ្វើតេស្ដដោយពេទ្យនៅក្នុងឆ្នាំដំបូង ដោយស្ថិតនៅក្រោមប្បញ្ញត្តិច្បាប់ចរាចរណ៍ត្រូវបានកែប្រែថ្មីឡើងវិញ។
គួររំលឹកថា កាលពីថ្ងៃទី២ ខែឧសភា ស្ត្រីម្នាក់ក្នុងវ័យ៧០ឆ្នាំប្លាយទៅហើយ បានបើករថយន្តទៅបុកបង្អួចមន្ទីរពេទ្យមួយ ហើយធ្លាយចូលទៅក្នុងទីធ្លានៃមន្ទីរពេទ្យនៅសង្កាត់ Oita ភាគនិរតីក្រុងតូក្យូបណ្តាលឲ្យមនុស្ស១៣នាក់រងរបួស។
នៅមានអ្នកថ្មើរជើងមួយចំនួនរងការបំបុកនៅលើដងផ្លូវក្នុងនោះមានស្លាប់ម្នាក់កាលពីថ្ងៃទី២៨ ខែឧសភា នៅក្រុងមួយស្ថិតនៅភាគនិរតីក្រុងតូក្យូដោយសារតែអ្នកបើកបររថយន្តជាលោកយាយម្នាក់ក្នុងវ័យជាង៩០ឆ្នាំ។ គ្រោះថ្នាក់ដែលបណ្តាលឲ្យមនុស្សម្នាក់និង៦នាក់ទៀតរងរបួសកើតឡើងដោយសារតែលោកយាយបានបើករថយន្តចេញពីអគារក្រុមហ៊ុនមួយហើយ ឡើងមកលើដងផ្លូវដោយមិនបានមើលសញ្ញាចរាចរណ៍៕
ស៊ីនហួ
Source: Kampuchea Thmey Daily
0 Comments