Ad Code

ក្រុម​Down Town Sport FC,​ឱ​ម៉ា​ល់​,Home Sport និង​កំចាយមារ ត្រូវការ​ពិន្ទុ​បន្ថែម​រក្សា​កៅអី​Top4 ក្នុង​ពាន​លី​គ​ហ្វូ​ត​សាល



ពានរង្វាន់​លី​គ​បាល់ទាត់​ក្នុង​សាលា​ឆ្នាំ​២០១៨ (National Futsal League 2018) ក្រោម​ការ​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹងត្រូវ​ប្រកួត​សប្ដាហ៍​ទី​១៣ របស់ខ្លួន​នៅ​ចុង​សប្ដាហ៍​នេះ ខណៈ​ក្រុម​Down Town Sport FC,​ឱ​ម៉ា​ល់​,Home Sport Fc​និង​ស​.​ស​.​យ​.​ក កំចាយមារ សុទ្ធតែ​ត្រូវ​ពិន្ទុ​បន្ថែម​រក្សា​កៅអី​នៅ​តំបន់​ក្រុម​ខ្លាំង​ជាងគេ​ទាំង​៤ (Top4)។

កម្មវិធី​ប្រកួត​សរុប​ប្រចាំ​សប្ដាហ៍​ទី​១៣ មាននៅ​ថ្ងៃ​សៅរ៍ទី​៩ ខែមិថុនា ក្រុម Home Sport FC ប៉ះ​ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ នៅវេលា​ម៉ោង​២:៣០​នាទី ខណៈ​ក្រុម Down Town Sport ប៉ះ ក្រុម​ឆន្ទៈ​កីឡា នៅ​ម៉ោង​៤​ល្ងាច​និង​ក្រុម​អាណាចក្រ​បៃតង ជួប​ក្រុម Panda FC នៅ​ម៉ោង​៥:៣០​នាទី​ល្ងាច។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​១០ ខែមិថុនា ក្រុម Fan Sport ប៉ះ​ក្រុម B.A United នៅ​ម៉ោង​៤​ល្ងាច​និង​ក្រុម​ឱ​ម៉ា​ល់ ជួប​ក្រុមយុវជន​៧​មករា នៅវេលា​ម៉ោង​៥:៣០​នាទី​ល្ងាច។​

ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន​ក្រោយ​ប្រកួត​បាន​១២​លើក​ម្នាក់​មក​ឃើញថា ​ក្រុម Down Town Sport FC​ឈរ​លេខ​១ មាន​២៩​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​ឱ​ម៉ា​ល់ ឈរ​លេខ​២ មាន​២៤​ពិន្ទុ ក្រុម​Home Sport ឈរ​លេខ​៣ មាន​២៤​ពិន្ទុ ស្មើគ្នា​ជាមួយ​ក្រុម​លេខ​៤ ស​.​ស​.​យ​.​ក កំចាយមារ តែ​ខុស​គ្រាប់​បាល់​ចំណេញ​។ ក្រុម​លេខ​៥ អាណាចក្រ​បៃតង មាន​១៨​ពិន្ទុ ហើយ​ក្រុម​លេខ​៦ Fan Sport FT មាន​១៥​ពិន្ទុ​។ លេខ​៧ ក្រុម Panda FC មាន​១៤​ពិន្ទុ ហើយ​ក្រុម​យុវជន​៧​មករា ឈរ​លេខ​៨ មាន​១១​ពិន្ទុ ក្រុម​ឆន្ទៈ​កីឡា ឈរ​លេខ​៩ មាន​១០​ពិន្ទុ និង​ក្រុម​B.A United លេខ​១០ មាន​៤​ពិន្ទុ​។​

ការប្រកួត​លី​គ​ហ្វូ​ត​សាល​ជា​លើកដំបូង​នៅក្នុង​ស្រុក​នេះ​ធ្វើឡើង​ពីថ្ងៃ​ទី​០៣ ខែមីនា រហូតដល់​ថ្ងៃទី​២៨ ខែ កក្កដា ឆ្នាំ ២០១៨ ខណៈ​ភាគច្រើន​ប្រកួត​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ដែល​មាន​ក្រុម​ជា​សមាជិក​ចំនួន​១០​ក្រុម​លើ​ទីលាន ដឹ​ប្លូ​ស្ព័ត (The Blue Sport) ម្តុំ​ទួលគោក​។ ការប្រកួត​មាន​រូបមន្ត​ជា​លក្ខណៈ​ប្រកួត​បែប​លី​គ តាម​ប្រព័ន្ធ​លី​គ​២​ជុំ (​វិលជុំ​សន្សំ​ពិន្ទុ​) ហើយ​ក្រុម​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ចំនួន​៤​ក្រុម (Top4) ត្រូវ​ឡើងទៅ​ប្រកួត​គ្នា​ដណ្តើម​ជើងឯក​ប្រចាំ​រដូវ​កាល​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​ពានរង្វាន់​១ មេដាយមាស​ម្នាក់​១​និង​ប្រាក់រង្វាន់​២០​លាន​រៀល​ផងដែរ​។​

​តាម​គោលការណ៍​កីឡាករ​ដែល​អាច​ចុះឈ្មោះ​ចូលរួម​ប្រកួត​បាន​ត្រូវតែមាន​សញ្ជាតិ​ខ្មែរ ហើយ​មាន​អាយុ​ចាប់ពី​១៦​ឆ្នាំ​ឡើងទៅ (​កីឡាករ​ក្រោម​អាយុ​១៨​ឆ្នាំ​ត្រូវមាន​អត្តសញ្ញាណប័ណ្ណ​ប្រជាជន ឬ​មាន​លិខិត​អនុញ្ញាត​ពី​អាណាព្យាបាល​)​។ ក្រុម​នីមួយៗ​អាច​ចុះឈ្មោះ​កីឡាករ​ជា​៣​ដំណាក់កាល​ដោយ​ដំបូង​ត្រូវ​មាន​កីឡាករ​ចំនួន​២០​នាក់ ហើយ​ក្នុង​នោះ​មាន​អ្នកចាំទី​២​នាក់​។ ដំណាក់កាល​ទី​២ គឺ​ចុះបញ្ជី​១២​នាក់​ចុងក្រោយ (​ពី​ចំនួន​២០​នាក់​ដំបូង​) ហើយ​មាន​អ្នកចាំទី​យ៉ាងតិច​២​នាក់ និង​ដំណាក់កាល​ទី​៣ ក្នុង​ថ្ងៃ​ប្រកួត​ចុះឈ្មោះ​កីឡាករ​៥​នាក់ និង​កីឡាករ​បម្រុង​៧​នាក់​។ កីឡាករ​ដែល​មិនអាច​ចុះឈ្មោះ​ចូល​លេង​បាន​គឺជា​សមាជិក​ក្នុង​ក្លិប​ដែល​ចូល​លេង​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ឆ្នាំ​២០១៨ ជា​សមាជិក​ក្នុង​ក្លិប​ជា​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) និង​ក្លិប​ជា​សមាជិក​លី​គ​លំដាប់​ទី​២ ប្រចាំឆ្នាំ​២០១៨៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu