Ad Code

ឡៅ ចិ​ត្រា ជួប Fa Nemith ឯ មាស សារ៉ាក់ ជួប Nuth Kor.Kesanon នៅ​បាយ័ន​ស្ទឹងមានជ័យ



អ្នក​ប្រដាល់​កម្ពុជា ឡៅ ចិ​ត្រា ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ ត្រូវគេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Fa Nemith នា​យប់​ថ្ងៃ​សុក្រ​ទី​១៥ ​ខែ​មិថុនា ​ឆ្នាំ​២០១៨​នេះ នៅក្នុង​កម្មវិធី​ប្រដាល់​គូ​បូ​តា​របស់​បាយ័ន​នៅ​សង្វៀន​ស្ទឹងមានជ័យ។

Fa Nemith ជា​អ្នក​ប្រដាល់​ថៃ​ដែល​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តង​ពីរដង​ហើយ​កន្លងមក ។ Fa Nemith និង ឡៅ ចិ​ត្រា នឹង​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។​

អ្នក​ប្រដាល់​ថៃ​នេះ មានកំនត់​ត្រា​ប្រកួត​ចំនួន​៦៧​លើក ឈ្នះ​៥៥​លើក ចាញ់​១១​លើក ស្មើ​០១​លើក ។ អ្នក​ប្រដាល់​ថៃ​ម្នាក់នេះ មាន​កាយសម្បទា​រឹងមាំ មាន​កម្ពស់​ប្រហាក់ប្រហែល​ឡៅ ចិ​ត្រា ដែរ គឺ​១,៧០​ម៉ែត្រ ។ តែ​យ៉ាងណា Fa Nemith​មិនដឹងថា អាច​វាយ​ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​ឡៅ ចិ​ត្រា បាន​ឬ​អត់​នោះទេ​?។​

ឡៅ ចិ​ត្រា ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា ដែល​ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​មកហើយ​នាពេល​កន្លងមក ដែល​ភាគច្រើន​ឈ្នះ​សឹងតែ​ទាំងអស់​រាល់ពេល​ជួប​ជាមួយ​ថៃ​នោះ​។​និយាយ​ជារួម ចិ​ត្រា ទាំង​បទពិសោធន៍ ទាំង​ស្នៀត​ប្រដាល់ ល្បិចកល​និង​កាយសម្បទា សុទ្ធតែ​ល្អ​និង​ខ្លាំង ដែល​អាច​ទុកចិត្តបាន​ថា អាច​យកឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ​Fa Nemith បាន​មិន​ខាន។

យ៉ាងណា សំរាប់​ការជួប​អ្នក​ប្រដាល់​ថៃ​Fa Nemith លើក​នេះ គេ​មាន​ជំនឿ​ទុកចិត្ត​លើ​ឡៅ ចិ​ត្រា ថា​នឹង​អាច​យកឈ្នះ​Fa Nemith នេះ​វិញ​បាន​មិន​ខាន ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ធ្លាប់​វាយ​ឈ្នះ​វេ​ង សុ​ភ័​ក្រ មិត្ត​រួម​គ្រូ​របស់គេ​ត្រឹមតែ​ពិន្ទុ​ប៉ុណ្ណោះ។

Fa Nemith គេ​មក​ប្រកួត​លើក​មុន វាយ​ឈ្នះ​ថុល មករា អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ពិន្ទុ ហើយ​មក​លើកចុងក្រោយ​នេះ Fa Nemith ចាញ់​ឃុន ឌី​ម៉ា មុន​ទឹក​ទី​៥។​

ចំពោះ មាស សារ៉ាក់ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​Nuth Kor.Kesanon ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ រវាង មាស សារ៉ាក់​និង​Nuth Kor. មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ។ នេះ​ជា​លើក​ទី​១​របស់​អ្នក​ប្រដាល់​ទាំងពីរ​ជួប​ប្រកួត​គ្នា។​

សម្រាប់​កាល​ជួប​លើក​នេះ ពុំ​ដឹងថា​មាស សារ៉ាក់​អាច​យកឈ្នះ Nuth Kor. បាន​ឬ​អត់​នោះទេ​? ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ទើប​មក​លើកដំបូង​ប៉ុណ្ណោះ ។ យ៉ាងណា ប៉ះ​ជាមួយ​សារ៉ាក់ ដែលមាន​កណ្តាប់ដៃ​ខ្លាំង រហ័ស​និង​លឿន​នោះ Nuth Kor. មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ ។
​មាស សារ៉ាក់ គេ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ សម្រាប់​ការឡើង​ប្រកួត​ជាមួយ Nuth Kor. នេះ ។ យ៉ាងណា សារ៉ាក់​អាច​ថា​គេ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះថា​ជា​លើក​ទី​១ ដែល​គេ​ជួប​ជាមួយ​អ្នក​ប្រដាល់​បរទេស​នោះ។ ចាំមើល រវាង​មាស សារ៉ាក់ និង​អ្នក​ប្រដាល់​ថៃ Nuth Kor. តើន​រណា​ជា​អ្នកឈ្នះ​នោះ ?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu