Ad Code

ស្វាមី ​៖ Kate Spade បានទទួល​ការព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត​និង​ថប់​បារម្ភ



អ្នក​រចនា​ម៉ូដ Kate Spade ដែល​បានធ្វើ​អត្តឃាត​ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​សប្តាហ៍​នេះ ​គឺ​កំពុង​ត្រូវបាន​គេ​ព្យាបាល​សម្រាប់​ជំងឺ​ធ្លាក់​ទឹកចិត្ត​ និង​ការ​ថប់​បារម្ភ​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ដោយ​ស្វាមី​របស់​នាង​។​

ស្វាមី​របស់​នាង​ឈ្មោះ Andy Spade បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចុះផ្សាយ​ដោយ​កាសែត The New York Times ថា “​នាង​បាន​ស្វែងរក​ការជួយ​សង្គ្រោះ​សម្រាប់​ជំងឺ​ធ្លាក់ទឹក​ចិត្ត​និង​ការ​ថប់​បារម្ភ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​ដោយបាន​ជួបនឹង​គ្រូពេទ្យ​ជា​ទៀងទាត់​និង​ទទួលយក​ថ្នាំ​សម្រាប់​ទាំង​ការធ្លាក់​ទឹកចិត្ត​និង​ការ​ថប់​បារម្ភ​”​។​

មានការ​ស្តីបន្ទោស​ចំពោះ​ការអះអាង​របស់​បងស្រី​អ្នក​រចនា​ម៉ូដ​រូបនេះ​ដែលថា នាង Kate Spade ត្រូវការ​ការថែទាំ​សុខភាព​ផ្លូវចិត្ត​ប៉ុន្តែ​បាន​បដិសេធ​ការព្យាបាល​ដោយសារ​ក្តីកង្វល់​អំពី​ផលប៉ះពាល់​ដល់​ម៉ាក​យីហោ​របស់​នាង​។​

បងស្រី​របស់ Spade ឈ្មោះ Spaa Saffo បាន​ប្រាប់​កាសែត The Kansas City Star ពី​ផ្ទះ​របស់​នាង​នៅ​ទីក្រុង Santa Fe ក្នុង​រដ្ឋ New Mexico ថា “​ខ្ញុំ​មិនដែល​នឹកស្មាន​ដល់​ការស្លាប់​របស់​តារា​រចនា​ម៉ូដ​វ័យ​៥៥​ឆ្នាំ​រូបនេះ​ទេ​”​។ សព​របស់​នាង​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃ​ពុធ​ក្នុង​បន្ទប់​ផ្ទះល្វែង Park Avenue របស់​នាង​។​

លោកស្រី Spade ដែលមាន​ស្រុកកំណើត​នៅ Missouri ហើយ​ដំបូង​ឡើយ​ធ្វើការ​ជា​អ្នកសារព័ត៌មាន​គឺ​បានចាប់ផ្តើម​ដាក់​ម៉ាក​សំគាល់​របស់​នាង​នៅ​ឆ្នាំ​១៩៩៣​ជាមួយ​ស្វាមី​របស់​នាង​ឈ្មោះ Andy និង​មាន​ជំនួយ​ពី​អ្នកវិនិយោគ​ខាងក្រៅ​។​

គេហទំព័រ​ព័ត៌មាន​តារា​ល្បី TMZ បាន​ដកស្រង់​ប្រភព​ប៉ូលិស​ដែល​និយាយថា លោកស្រី Spade បាន​ធ្លាក់​ចូលទៅក្នុង​ភាព​តានតឹង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​បន្ទាប់ពី​ស្វាមី​របស់​នាង​បាន​ចាក​ចេញពី​នាង​ហើយ​កំពុង​ស្វែងរក​ការលែង​លះ​។​

លោក Andy Spade បាន​និយាយថា គាត់​និង​ភរិយា​របស់គាត់​បានរ​ស់​នៅ​ដាច់ដោយឡែក​ពីគ្នា​ប៉ុន្តែ​នៅក្នុង​សង្កាត់​តែមួយ​ដោយ​មើលថែ​កូនស្រី​អាយុ​១៣​ឆ្នាំ​របស់​ពួកគេ​ឈ្មោះ Bea៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu