Ad Code

បុរស​ជនជាតិ​ ​រុស្សី​២​នាក់​ត្រូវ​បាន​កាត់ទោស​លើ​សំណុំរឿង​គាស់​ទូ​ATM របស់​ធនាគារ ABA



ភ្នំពេញ​ ៖​ លោក ឃី ឆៃ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​១៣ ​ខែសីហា​ឆ្នាំ​២០១៨​ បាន​បើកសវនាការ​កាត់ទោស​លើ​បុរស​ជាតិ​ជាតិ​រុស្សី​២​នាក់​ ពាក់​ព័ន្ធ​បទល្មើស លួច​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​៣៥៣.៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន តាម​មាត្រា​៤៥​នៃ​ច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​កម្ពុជា។

នៅ​ក្នុង​ពេល​សវនាការ​ជន​ត្រូវ​ចោទ​ឈ្មោះ ZAMETNYA ALEXANDER អាយុ​៣១​ឆ្នាំ​បាន​ឆ្លើយ​បដិសេធ​ថា ​ខ្លួន​មិនបាន​លួច​លុយ​ក្នុង​ទូ​​ATM នោះទេ ដោយសារតែ​ខ្លួន​ខ្វះ​លុយ​ធ្វើដំណើរ​ទៅ​ស្រុក​វិញ​ខ្លួន​ក៏បាន​ជួប​បុរស​ម្នា​ក់បាន​និយាយ​ថាបើ​ចង់បាន​លុយ​ឲ្យ​ខ្លួន​ចូល​ទៅ​បើក​ទូ​​ATM​នោះ​ ហើយ​ថត​មក​ឲ្យ​គេ​មក ​គេ​នឹង​ឲ្យ​លុយ ចំពោះ​រឿង​ប្រើប្រាស់​គ្រឿងញៀន​ខ្លួន​មិនបាន​ប្រើ​នោះទេ។

ចំណែក​ជន​ត្រូវ​ចោទ​ឈ្មោះ TELENKOV IVAN អាយុ​៣០​ឆ្នាំ ក៏បាន​ឆ្លើយ​បដិសេធ​ដែរថា​ខ្លួន​មិនបាន​ចូលទៅ​គាស់​ទូបATM​នោះទេ ហើយ​រឿង​ប្រើប្រាស់​គ្រឿងញៀន​ខ្លួន​មិនបាន​ប្រើ​ទេ​។​

ពេល​បញ្ចប់​សវនាការ ​សួរដេញដោល​លោក កុល បុ​ន តំណាង​អយ្យការ​បានធ្វើ​សេចក្តីសន្និដ្ឋាន​នៅតែ​តម្កល់​បទ​ចោទ​ទៅលើ​ជន​ត្រូវ​ចោទ​ទាំង​២​នៅ​ដដែល​ និង​ស្នើសុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​អ្នក​ទាំង​២ទៅតាម​ផ្លូវច្បាប់។ បន្ទាប់មក​ចៅក្រម​បានសម្រេច​លើក​ពេល​ទៅ​ប្រកាស​សាលក្រម​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១៨​ខាងមុខនេះ ។​

សូមបញ្ជាក់ថា ​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ត្រូវបាន​នគរបាល​ខណ្ឌដូនពេញ ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៧ បន្ទាប់ពី​ធ្វើ​សកម្មភាព​គាស់​ទម្លុះ​ទូ​ATM របស់​ធនាគារ ABA នៅ​ចំណុច​មុខផ្ទះ​លេខ​៣១ ផ្លូវ​លេខ​២៤០ ភូមិ​ទី​១១ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

វត្ថុតាង​ដែល​ចាប់យក​រួមមាន ខ្សែ​អេឡិចត្រូនិក​​ប្រើ​ឌុយ USB មួយ កូនកាំបិត​ចុង​ស្រួច​មួយ លិខិតឆ្លងដែន​មួយ​លេខ 724584016,​ម៉ូតូ​១​គ្រឿង ម៉ាក​អ៊ែរ​ប្លែក ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ព្រៃវែង​1I-4505 សក់​ពាក់​ចំនួន​១​ដុំ និង​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង ម៉ាក​អាយ​ហ្វូ​ន​7 Plus ១​គ្រឿង ពណ៌​ខ្មៅ ម៉ាក​NOKIA ចំនួន​២​គ្រឿង។

វត្ថុតាង​ទាំងនេះ អ្វីដែល​មិន​ពាក់ព័ន្ធ​នឹង​បទល្មើស ដូចជា​ទូរស័ព្ទ លិខិតឆ្លងដែន កាបូប​ប្រាក់ ម៉ូតូ តុលាការ​នឹង​ប្រគល់​អោយ​ជន​ជាប់​ជាប់​វិញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu